អន្តរជាតិ
តម្លៃប្រេងលើទីផ្សារពិភពលោកបន្តធ្លាក់ចុះ ក្រោយលោក ដូណាល់ ត្រាំ ប្រកាសផ្អាកវាយប្រហារលើអ៊ីរ៉ង់
BY Pheakdey
March 27, 2026
អូស្រ្តាលី៖ តម្លៃប្រេងសកលបានបន្តធ្លាក់ចុះគួរឱ្យកត់សម្គាល់នៅក្នុងថ្ងៃសុក្រ ទី២៧ ខែមីនា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌ Channel News Asia។ ការបន្តធ្លាក់ចុះនៃតម្លៃប្រេងនៅពេលនេះគឺបានកើតឡើងក្រោយ លោក ដូណាល់ ត្រាំ បានប្រកាសថា កិច្ចចរចាជាមួយអ៊ីរ៉ង់ដើម្បីបញ្ចប់សង្គ្រាមកំពុងដំណើរការយ៉ាងល្អ ហើយអាមេរិកនឹងផ្អាកការវាយប្រហារទៅលើរោងចក្រថាមពលនៅទូទាំងអ៊ីរ៉ង់ក្នុងរយៈពេល ១០ថ្ងៃ។

គិតត្រឹមពេលនេះ តម្លៃប្រេងឆៅនៅក្នុងទីផ្សារពិភពលោកមានដូចខាងក្រោម៖
-ប្រេងឆៅប្រភេទ Brent មានតម្លៃ ១០៧,១១ ដុល្លារក្នុងមួយធុងបារ៉ែល (ធ្លាក់ចុះ ៩០សេន ឬ០,៨%)
-ប្រេងឆៅប្រភេទ West Texas Intermediate មានតម្លៃ ៩៣,៦៥ដុល្លារក្នុងមួយធុងបារ៉ែល (ធ្លាក់ចុះ ៨៣សេន ឬ០,៨៨%)៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia