ខ្មែរណូត

ស្វែងរក

  • សេដ្ឋកិច្ច

    ត្រឹម ៥ខែ ដំបូងនៃឆ្នាំ២០១៩ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលពន្ធបានជាង ១,៣៣៥ លានដុល្លារ

    BY Khmernote Media June 15, 2019
    ត្រឹម ៥ខែ ដំបូងនៃឆ្នាំ២០១៩ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលពន្ធបានជាង ១,៣៣៥ លានដុល្លារ

    បើតាមការបង្ហាញលទ្ធផលសរុបនៃការប្រមូលពន្ធប្រចាំ ខែឧសភា ឆ្នាំ២០១៩ នេះបានអោយដឹងថា ត្រឹមរយៈពេល ៥ខែដំបូងនៃឆ្នាំ២០១៩ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទ បានសរុបប្រមាណជាង ៥៣៤៣ ប៊ី​លាន​រៀល ​ត្រូវជា​ប្រមាណ​ជាង ១៣៣៥ លាន​ដុល្លារ​អាមេរិក ដែលទិន្នន័យមួយនេះវាស្មើនឹង ៥៨,៣៧% នៃផែនការសរុបក្នុងឆ្នាំ២០១៩។ ក្នុងនោះដែរ ឯកឧត្តម គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក ​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ បានបង្ហាញនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធ បានអោយដឹងថា សម្រាប់ ខែឧសភា នេះចំណូលពន្ធដែលប្រមូលបានមានសរុប​ជាង ៧៤៣ ប៊ី​លាន​រៀល ត្រូវ​ប្រមាណ​ជាង ១៨៥ លាន​ដុល្លារ អាមេរិក។

    គួរបញ្ជាក់ផងដែរថាចំពោះរយៈពេល ៥ខែដំបូងនៃការប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទ ក្នុងឆ្នាំ២០១៩ មានការកើនឡើងលើសពី ៥ឆ្នាំដំបូង នៃឆ្នាំ២០១៨ រហូតដល់ទៅ ​១១៦៦ ប៊ី​លាន​រៀល ត្រូវ​ប្រមាណ​ជាង​២៩១​លាន​ដុល្លារ​អាមេរិក ស្មើនឹង ២៧,៩៤%​ ឯណោះ ដែលនេះបង្ហាញអោយឃើញពីកិច្ចខំប្រឹងប្រែងរបស់អគ្គនាយកដ្ឋានពន្ធដារ ក្នុងការប្រមូលពន្ធគ្រប់ប្រភេទ អោយមានប្រសិទ្ធភាព៕

    អត្ថបទ៖ វណ្ណ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay