ខ្មែរណូត

ស្វែងរក

  • សេដ្ឋកិច្ច

    ការដាក់ចូលជាធរមានលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន ហុងកុង និងចិន នឹងធ្វើឡើងនៅថ្ងៃនេះ

    BY Liny Chan June 17, 2019
    ការដាក់ចូលជាធរមានលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន ហុងកុង និងចិន នឹងធ្វើឡើងនៅថ្ងៃនេះ

    នៅក្រោមការដាក់ចូលជាធរមានរបស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន ហុងកុង និងចិន ( AHKFTA ) ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី ១៧ ខែមិថុនាឆ្នាំ ២០១៩ នេះ ប្រទេសហុងកុង និងសិង្ហបូរី នឹងផ្ដល់សិទ្ធិលើការនាំចូលដោយសេរី ហើយនឹងកាត់បន្ថយពន្ធគយរបស់ខ្លួនឱ្យនៅសូន្យ ដោយឡែកប្រទេសប្រ៊ុយណេដារូសាឡឹម ម៉ាឡេស៊ី ហ្វីលីពីន និងថៃ នឹងលុបបំបាត់ពន្ធគយលើផលិតផល ៨៥% ដែលត្រូវបានជួញដូរជាមួយហុងកុងក្នុងរយៈពេល ១០ ឆ្នាំហើយកាត់បន្ថយ ១០% នៃបន្ទាត់សារពើពន្ធក្នុងរយៈពេល ១៤ ឆ្នាំ។

    ខណៈពេលដែល ប្រទេសឥណ្ឌូនេស៊ី និងវៀតណាមនឹងលុបបំបាត់ពន្ធគយ ៧៥% នៃផលិតផលរបស់ខ្លួនក្នុងរយៈពេល ១០ ឆ្នាំហើយកាត់បន្ថយ ១០% នៃពន្ធនាំចូលក្នុងរយៈពេល ១៤ ឆ្នាំ។ ទន្ទឹមនឹងនេះដែរប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា នឹងលុបបំបាត់ពន្ធគយ ៦៥% នៃផលិតផលរបស់ខ្លួនក្នុងរយៈពេល ១៥ ឆ្នាំ និងកាត់បន្ថយ ២០% នៃបន្ទាត់ពន្ធក្នុងរយៈពេល ២០ ឆ្នាំ។

    យោងទៅតាមអគ្គលេខាធិការអាស៊ានបានបង្ហាញថា​ ការដាក់ចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ គឺជាលទ្ធផលដ៏សំខាន់មួយ ដែលជួយបង្កើនលំហូរពាណិជ្ជកម្មរវាងអាស៊ាន និងហុងកុង ហើយគឺជាការឆ្លុះបញ្ចាំងពីការគាំទ្ររបស់អាស៊ាន និងហុងកុងចំពោះប្រព័ន្ធពាណិជ្ជកម្មអន្តរជាតិ ដែលបានចែងនៅក្នុងច្បាប់ ហើយបង្ហាញពីការប្តេជ្ញាចិត្តក្នុងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគនៅក្នុងចំណោមបណ្តាប្រទេសរបស់អាស៊ានផងដែរ៕

    អត្ថបទ៖ លីនី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay