កាន់តែច្បាស់មែនទែនហើយ!! Paul Pogba អាចនឹងចាកចេញពីក្លឹបបិសាចក្រហម Manchester United ដើម្បីចូលរួមជាមួយក្លឹបអធិរាជស Real Madrid
- June 15, 2019
កីឡាករខ្សែបម្រើ Paul Pogba ត្រូវបានរាយការណ៍ថា រូបគេបានប្រាប់ក្លឹបបិសាចក្រហម Manchester ថាគាត់ចង់ចរចារជាមួយក្លឹប Real Madrid មុនខែមិថុនានេះ និងត្រូវតែរាយការណ៍សម្រាប់មុនបើករដូវកាលនេះផងដែរ។ តាមរយៈសារព័ត៌មានរបស់ Mirror បានរាយការណ៍ថា Paul Pogba បានសម្រេចយកការចាកចេញពីក្លឹប Manchester United នៅចំពោះមុខនៅពេលដែលក្លឹប Real Madrid និង Juventus ចាប់អារម្មណ៍។ ទោះជាយ៉ាងណាក៏ដោយ ប្រធានក្លឹប Juventus លោក Fabio Paratici ត្រូវបានគេរាយការណ៍ថារូបលោកបានហោះហើរទៅប្រទេសអង់គ្លេសដើម្បីបញ្ចុះបញ្ចូលលើកីឡាករខ្សែបម្រើកណ្តាល Paul Pogba ប៉ុន្តែកីឡាកររូបនេះបាននិយាយថារូបគេចាប់អារម្មណ៍ក្នុងការចូលរួមជាមួយលោក Zinedine Zidane នៅ Real Madrid ជាង។
គួរបញ្ជាក់ផងដែរថា គម្រោងការថ្មីរបស់គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះនៅក្លឹប Real Madrid បាននិយាយថាគាត់បានចាប់អារម្មណ៍លើខ្សែបម្រើ Pogba ហើយគាត់ចង់សម្រេចការចរចារនេះនៅក្នុងរយៈពេល២អាទិត្យខាងមុខមុននឹងកាត់ត្រូវរាយការណ៍មុនបើករដូវកាលថ្មី។ ហើយមានគេរាយការណ៍ថាក្លឹប Manchester United នឹងដាក់តំលៃលក់យ៉ាងតិច ១០៥លានផោនសម្រាប់ខ្សែបម្រើរូបនេះ។ ជាក់ស្តែងសម្រាបក្លឹបយក្សអង់គ្លេសមួយនេះកំពុងតែត្រូវការកំលាំងបន្ថែមដើម្បីធ្វើការស្រោចស្រង់ឡើងវិញបន្ទាប់ពីមិនទទួលបានជោគជ័យនៅរដូវកាលមុននេះ ហើយកីឡាករ Pogba នៅតែសំខាន់សម្រាប់ក្លឹប ហើយក្លឹប Manchester United មិនមានបំណងក្នុងការលក់កីឡាករូបនេះនោះទេ៕

អត្ថបទ៖ សុគុណា
ប្រភព៖ FoxSportAsia
- Share This Post:









