ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កូរ៉េខាងត្បូងសម្រេចបិទសាលារៀននិងដាក់ពង្រាយកងកម្លាំងជាង ៣០០នាក់ ក្រោយមានសត្វចចកមួយក្បាលរួចពីសួនសត្វ

    BY Pheakdey April 9, 2026
    កូរ៉េខាងត្បូងសម្រេចបិទសាលារៀននិងដាក់ពង្រាយកងកម្លាំងជាង ៣០០នាក់ ក្រោយមានសត្វចចកមួយក្បាលរួចពីសួនសត្វ

    កូរ៉េខាងត្បូង៖ អាជ្ញាធរកូរ៉េខាងត្បូងបានជូនដំណឹងបន្ទាន់មួយឱ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ក្រោយមានសត្វចចកមួយក្បាលបានរួចពីសួនសត្វ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី៩ ខែមេសា។ ចចកមួយក្បាលនោះមានទម្ងន់ ៣០គីឡូក្រាម កើតនៅក្នុងឆ្នាំ ២០២៤ និងបានរត់ចេញពីឧទ្យាន Daejeon ដែលមានចម្ងាយប្រមាជា ១៥០គីឡូម៉ែត្រពីទីក្រុងសេអ៊ូល។

    នៅចំពោះមុខស្ថានភាពបន្ទាន់នេះ អាជ្ញាធរកូរ៉េខាងត្បូងសម្រេចបិទសាលារៀនមួយកន្លែង ដែលមានទីតាំងនៅជិតឧទ្យាន Daejeon ដើម្បីការពារសុវត្ថិភាពក្រុមកូនសិស្សពីការយាយីណាមួយដោយចៃដន្យពីសំណាក់សត្វចចកមួយក្បាលនោះ។ ទន្ទឹមគ្នានេះ អាជ្ញាធរកូរ៉េខាងត្បូង​ក៏បានដាក់ពង្រាយកងកម្លាំងជាង ៣០០នាក់​ ដើម្បីតាមចាប់សត្វចចកនោះមកវិញផងដែរ ដោយនៅក្នុងចំណោមកងកម្លាំងទាំងអស់នោះ មានទាំងក្រុមអ្នកពន្លត់អគ្គិភ័យ មន្ត្រីប៉ូលិស និងទាហានផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖  Channel News Asia

    Share This Post: