ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រញ្ជួយដីកម្រិត ៤,៩រ៉ិចទ័រនៅឥណ្ឌូណេស៊ី បណ្តាលឱ្យមនុស្ស ២០នាក់រងរបួស និងផ្ទះជាង ១០០ខ្នងត្រូវដួលរលំ

    BY Pheakdey April 9, 2026
    រញ្ជួយដីកម្រិត ៤,៩រ៉ិចទ័រនៅឥណ្ឌូណេស៊ី បណ្តាលឱ្យមនុស្ស ២០នាក់រងរបួស និងផ្ទះជាង ១០០ខ្នងត្រូវដួលរលំ

    ឥណ្ឌូណេស៊ី៖ យ៉ាងហោចណាស់មានមនុស្សជាង ២០នាក់បានរងរបួសដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសឥណ្ឌូណេស៊ី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី៩ ខែមេសា។ ទីតាំងដែលបានរងការវាយប្រហារដោយគ្រោះធម្មជាតិនេះគឺ តំបន់ Maumere នៃខេត្ត East Nusa Tenggara ភាគខាងត្បូងឥណ្ឌូណេស៊ី។

    បើតាមអាជ្ញាធរឥណ្ឌូណេស៊ីបានបញ្ជាក់ថា គ្រោះរញ្ជួយដីបានកើតឡើងនៅក្នុងកម្រិត ៤,៩រ៉ិចទ័រ បង្កឱ្យមានរំញ័រនៅក្នុងដីជម្រៅប្រមាណជា ១០,៤គីឡូម៉ែត្រ ហើយហេតុការណ៍នេះក៏បានបំផ្លាញផ្ទះប្រជាពលរដ្ឋអស់ជាង ១០០ខ្នងផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គួររម្លឹកជូនថា កាលពីឆ្នាំ២០០៤ កន្លងទៅ តំបន់កើតហេតុខាងលើធ្លាប់រងការប្រហារដោយគ្រោះរញ្ជួយដីកម្រិតធ្ងន់ធ្ងរម្តង ដោយពេលនោះគ្រោះរញ្ជួយដីបានកើតឡើងក្នុងកម្រិតរហូតដល់ ៩,១រ៉ិចទ័រ និងបានបណ្តាលឱ្យមានមនុស្សជាង ១៧០,០០០នាក់ត្រូវស្លាប់បាត់បង់ជីវិត៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: