ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក ដូណាល់ ត្រាំ គំរាមឆ្លើយតបយ៉ាងខ្លាំងក្លាបំផុតទៅលើអ៊ីរ៉ង់ ប្រសិនបើកិច្ចព្រមព្រៀង​បរាជ័យ

    BY Pheakdey April 9, 2026
    លោក ដូណាល់ ត្រាំ គំរាមឆ្លើយតបយ៉ាងខ្លាំងក្លាបំផុតទៅលើអ៊ីរ៉ង់ ប្រសិនបើកិច្ចព្រមព្រៀង​បរាជ័យ

    អាមេរិក៖​ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានគំរាមឆ្លើយតបយ៉ាងខ្លាំងក្លាបំផុតទៅលើប្រទេសអ៊ីរ៉ង់ ប្រសិនបើកិច្ចព្រមព្រៀង​ជាមួយ​អ៊ីរ៉ង់​បរាជ័យ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន VN Express នៅក្នុងថ្ងៃទី៩​ ខែមេសា។ ការគំរាមខាងលើនេះត្រូវបានធ្វើឡើងតាមរយៈបណ្តាញសង្គម Truth Social ផ្ទាល់ខ្លួនរបស់លោកនិងត្រូវបានធ្វើឡើងបន្ទាប់ពីអាមេរិកនិងអ៊ីរ៉ង់បានយល់ព្រមអនុវត្តបទឈប់បាញ់ជាមួយគ្នា។

    លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក៏បានបញ្ជាក់ផងដែរថា “នាវាចម្បាំង យន្តហោះ និងកងទ័ពទាំងអស់របស់អាមេរិក រួមជាមួយនឹងគ្រាប់រំសេវ អាវុធបន្ថែម និងអ្វីៗគ្រប់យ៉ាងដែលចាំបាច់ដើម្បីវាយប្រហារសត្រូវនឹងបន្តមានវត្តមាននៅជុំវិញអ៊ីរ៉ង់រហូតដល់កិច្ចព្រមព្រៀងត្រូវបានគោរពយ៉ាងពេញលេញ”។ ក្រោយការបង្ហោះសាររបស់លោក ដូណាល់ ត្រាំ ខាងលើនេះអាមេរិកក៏បានដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែកប្រភេទ A-10 ចំនួន ១២គ្រឿងបន្ថែមទៀតទៅកាន់មូលដ្ឋានទ័ពសហរដ្ឋអាមេរិកនៅក្នុងចក្រភពអង់គ្លេសផងដែរ ហើយយន្តហោះទម្លាក់គ្រាប់បែកទាំងនេះគឺសម្រាប់ទុកប្រើប្រាស់វាយប្រហារទៅលើអ៊ីរ៉ង់តែម្តងក្នុងករណីចាំបាច់៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ VN Express

    Share This Post: