វៀតណាមផ្តើមអនុវត្តច្បាប់ពិន័យអ្នកជក់បារីអេឡិចត្រូនិចជាប្រាក់ជិត ២០០ដុល្លារ
វៀតណាម៖ ប្រទេសវៀតណាមបានចាប់ផ្តើមអនុវត្តច្បាប់យ៉ាងតឹងរឹងមួយលើការជក់បារីអេឡិចត្រូនិច (e-cigarettes) ក្នុងបរិបទដែលផលិតផលប្រភេទនេះកាន់តែមានប្រជាប្រិយភាពខ្លាំង ជាពិសេសក្នុងចំណោមយុវវ័យ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន VN Express នៅក្នុងថ្ងៃទី១០ ខែមេសា បានឱ្យដឹងថា ច្បាប់ថ្មីនេះមានទាំងការផាកពិន័យជាប្រាក់ និងផ្តន្ទាទោសជាច្រើនចំណុច ដូចខាងក្រោមនេះ៖

-អ្នកប្រើប្រាស់បារីអេឡិចត្រូនិចគ្រប់ប្រភេទ ត្រូវពិន័យជាប្រាក់ពី ៣លាន-៥លានដុង ( ១១៤ដុល្លារ-១៩០ដុល្លារ)
-បុគ្គល ឬស្ថាប័នណាមួយ ដែលលាក់បាំង ឬផ្តល់ទីតាំងឱ្យមានសកម្មភាពជក់បារីអេឡិចត្រូនិច ត្រូវពិន័យជាប្រាក់ពី ៥លាន-១០លានដុង (១៩០ដុល្លារ-៣៨០ដុល្លារ)
-ហាងឬកន្លែងលក់បារី ដែលមិនមានដាក់ស្លាកសរសេរថា “មិនលក់ជូនអតិថិជនមានអាយុក្រោម ១៨ឆ្នាំ” នឹងត្រូវពិន័យជាប្រាក់ ៣លានដុង (១១៤ដុល្លារ)
-ហាងឬអ្នកលក់បារីឱ្យអតិថិជនមានអាយុក្រោម ១៨ឆ្នាំ ត្រូវពិន័យជាប្រាក់ ៥លានដុង(១៩០ដុល្លារ) ឬផ្អាកអាជីវកម្មពី ១ខែ-៣ខែ
-ក្រុមហ៊ុន ឬសហគ្រាសផលិតបារី ដែលមិនបានដាក់ស្លាកសញ្ញាព្រមានពីហានីភ័យសុខភាពនៅលើកញ្ចប់បារី នឹងត្រូវពិន័យជាប្រាក់រហូតដល់ ៤០លានដុង ឬផ្អាកអាជីវកម្មរយៈពេល ៦ខែ៕
អត្ថបទ៖ ភក្តី
ប្រភព៖ VN Express