ខ្មែរណូត

ស្វែងរក

  • PR

    AirAsia លើកស្ទួយសន្តិភាព និងទំនាក់ទំនងសង្គម តាមរយៈយុទ្ធនាការ “ហោះហើរដើម្បីសន្តិភាព”

    BY Liny01 April 10, 2026
    AirAsia លើកស្ទួយសន្តិភាព និងទំនាក់ទំនងសង្គម តាមរយៈយុទ្ធនាការ “ហោះហើរដើម្បីសន្តិភាព”

    រាជធានីភ្នំពេញ, ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ – ក្រុមហ៊ុនអាកាសចរណ៍ AirAsia បានប្រកាសបើកសម្ពោធ នូវយុទ្ធនាការថ្មីរបស់ខ្លួនក្រោមបរិបទ “ហោះហើរដើម្បីសន្តិភាព” (Give Peace a Chance) នាថ្ងៃនេះ ដើម្បីបញ្ជាក់ជាថ្មី នូវបេសកកម្មរបស់ក្រុមហ៊ុន ក្នុងការផ្តល់លទ្ធភាពឱ្យទទួលបានការធ្វើដំណើរ តាមផ្លូវអាកាស ប្រកបដោយភាពងាយស្រួល
    និងមានតម្លៃសមរម្យសម្រាប់មនុស្សគ្រប់រូប និងដើម្បីឆ្លើយតបចំពោះស្ថានភាពមិនច្បាស់ជាសកល ដែលកំពុងបន្តផ្លាស់ប្តូរ របៀបរស់នៅ ការបំពេញការងារ និងការតភ្ជាប់ទំនាក់ទំនងសង្គម។

    លោក Tony Fernandes, សហស្ថាបនិកនៃក្រុមហ៊ុន AirAsia បានមានប្រសាសន៍ថា៖ “យើងខ្ញុំពិតជាមាន អារម្មណ៍ ធូរស្រាលក្នុងចិត្តជាខ្លាំង នៅពេលបានទទួលដំណឹងអំពីបទឈប់បាញ់នេះ។ ចំពោះ AirAsia យើងតែងតែផ្តោតសំខាន់លើ ការតភ្ជាប់ទំនាក់ទំនងរវាងមនុស្សជាតិ — ដែលនេះ គឺជាបេសកកម្ម ដែលបានបង្កើតក្រុមហ៊ុនអាកាសចរណ៍នេះឡើង។ ក្នុង រយៈពេល ២៥ ឆ្នាំកន្លងមកនេះ យើងបានធ្វើឱ្យពិភពលោកកាន់តែមានភាពជិតស្និទ្ធិជាងមុន តាមរយៈការផ្សារភ្ជាប់ សហគមន៍ បង្កើតចំណងមិត្តភាពឆ្លងកាត់ព្រំដែន និងជំរុញឱ្យមនុស្សគ្រប់រូបបានជួបជុំមនុស្សជាទីស្រឡាញ់។ នាពេលនេះ បេសកកម្ម មួយនេះ រឹតតែមានអត្ថន័យជ្រាលជ្រៅជាងពេលណាៗទាំងអស់។ ជាការពិត សន្តិភាពគឺជាអ្វីដែលយើងគ្រប់គ្នា ប្រាថ្នាចង់បាន មិនថាជាសន្តិភាពរវាងបុគ្គល និងសហគមន៍ ឬគ្រាន់តែជាសន្តិភាពផ្លូវចិត្តនៃជីវិតរស់នៅរៀងៗខ្លួននោះទេ។ ហើយការធ្វើដំណើរ គឺជាមធ្យោបាយដ៏ល្អបំផុតដើម្បីបង្កើតនូវសន្តិភាពទាំងនេះ ដោយអនុញ្ញាតឱ្យយើងស្វែងរកនូវបទ ពិសោធន៍ថ្មីៗ និងការផ្ដល់ ពេលវេលាឱ្យខ្លួនឯងបានសម្រាក ដែលក្នុងនោះយើង បានរៀបចំកៅអីរហូតដល់ ១ លានកៅអី ដែលផ្ដល់ឱកាសឱ្យមនុស្ស គ្រប់រូបអាចផ្សារភ្ជាប់ទំនាក់ទំនងឡើងវិញ ស្វែងរកបទពិសោធន៍ថ្មីៗ និងមានពេលវេលាសម្រាប់ សម្រាកលំហែកាយ និងស្ដារថាមពលជីវិតឡើងវិញផងដែរ។ ការជួបមុខគ្នាដោយផ្ទាល់ និងការស្វែងយល់ពីគ្នាទៅវិញទៅមក គឺជាគន្លឹះក្នុងការ បង្កើតសាមគ្គីភាព និងលុបបំបាត់រាល់ការរើសអើង។ នេះជាមូលហេតុដែលយើងជឿជាក់ថា ការផ្សារភ្ជាប់ទំនាក់ទំនងមិនមែន ជាជម្រើសសម្រាប់តែអ្នកមានធនធាននោះទេ ហើយយើងនឹងបន្តបេសកកម្មដើម្បីតភ្ជាប់ពិភពលោក និងផ្តល់ឱកាសឱ្យ សន្តិភាពកើតមានគ្រប់ទីកន្លែង

    ដើម្បីនាំយកបេសកកម្មនេះមកកាន់ព្រះរាជាណាចក្រកម្ពុជា AirAsia Cambodia ផ្តល់ជូននូវសេវាកម្មតភ្ជាប់ ជើងហោះហើរ (Fly-thru) យ៉ាងងាយស្រួលបំផុតចេញពីរាជធានីភ្នំពេញ និងខេត្តសៀមរាប ឆ្ពោះទៅកាន់ជាង ១៥០ គោលដៅនៅទូទាំង ពិភពលោក។ តាមរយៈការចុះឈ្មោះ (check-in) តែមួយលើកគត់ នោះអីវ៉ាន់ ឬ វ៉ាលីរបស់លោកអ្នក នឹងត្រូវបញ្ជូនដោយ ស្វ័យប្រវត្តិទៅកាន់គោលដៅចុងក្រោយ ហើយនេះយើងកំពុងធ្វើឱ្យការធ្វើដំណើរទៅក្រៅប្រទេសរបស់ប្រជាជនកម្ពុជា កាន់តែ មានភាពងាយស្រួលនិងមានតម្លៃសមរម្យជាងពេលណាៗទាំងអស់។

    អ្នកដំណើរអាចស្វែងរកគោលដៅធ្វើដំណើរដ៏សម្បូរបែបតាមបណ្តាណហោះហើរដ៏ទូលំទូលាយរបស់ក្រុមហ៊ុន AirAsia ជាមួយនឹងតម្លៃពិសេសចាប់ពី 89 ដុល្លារ រួមបញ្ជូលទាំងការធ្វើដំណើររយៈចំងាយផ្លូវឆ្ងាយ និងជិត។ ជម្រើសទិសដៅ ហោះហើររយៈចំងាយផ្លូវជិត (Short-haul) ដូចជា ទីក្រុង ចូហរ បារូ (Johor Bahru), ទីក្រុងប៉េណាំង (Penang), កោះភូកេត (Phuket), ទីក្រុងហូជីមិញ (Ho Chi Minh), ទីក្រុងស៊ិនជិន (Shenzhen), ទីក្រុងអ៊ូហាន (Wuhan) និងទីក្រុងទ្រីវ៉ាន់ដ្រម (Trivandrum) រួមជាមួយជម្រើសជាច្រើនទៀតនៅបណ្តាប្រទេសក្នុងតំបន់អាស៊ាន និងតំបន់ដទៃទៀត។

    សម្រាប់លោកអ្នកដែលមានគម្រោងធ្វើដំណើរទៅកាន់ទិសដៅមានរយៈចំងាយផ្លូវឆ្ងាយ (Long-haul) យុទ្ធនាការនេះ ក៏បាន ផ្តល់ជូនជម្រើសគោលដៅពិសេសទៅលើទីក្រុងដ៏ពេញនិយមមួយចំនួនផងដែរ រួមមានដូចជា ទីក្រុងតៃប៉ិ (Taipei), ទីក្រុងអូសាកា (Osaka), ទីក្រុងសេអ៊ូល (Seoul), ទីក្រុងឆាងសា (Changsha), ទីក្រុងឆឹងទូ (Chengdu), ទីក្រុងញូវដេលី (New Delhi), ទីក្រុងមែលប៊ន (Melbourne) និងទីក្រុងស៊ីដនី (Sydney) ដែលធ្វើឱ្យ ការរៀបចំគម្រោងវិស្សមកាលរបស់អ្នកកាន់តែមានភាពងាយស្រួល ដោយទទួលបាននូវជម្រើសរវាងការធ្វើដំណើរកម្សាន្តក្នុង តំបន់រយៈពេលខ្លី និងការសម្រាកលំហែកាយនៅប្រទេសឆ្ងាយៗរយៈពេលវែង។

    លោកអ្នកអាចធ្វើការកក់ចាប់ពីពេលនេះ រហូតដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ សម្រាប់ការធ្វើដំណើរពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៧ ដែលនឹងមានពេលវេលាគ្រប់គ្រាន់សម្រាប់ដំណើរកម្សាន្តនាពេលខាងមុខ ការជួបជុំគ្រួសារ ឬការធ្វើដំណើរកម្សាន្តផ្សេងៗ។

    ដើម្បីទទួលបានអត្ថប្រយោជន៍បន្ថែម អ្នកដំណើរដែលធ្វើការកក់តាមរយៈកម្មវិធី AirAsia MOVE អាចរីករាយជាមួយ ការបញ្ចុះតម្លៃបន្ថែម 30% លើសេវាកម្ម Value Pack ដែលជួយសន្សំសំចៃលើតម្រូវការចាំបាច់ក្នុងការធ្វើដំណើរ និង ផ្តល់នូវបទពិសោធន៍ធ្វើដំណើរឱ្យកាន់តែរលូនជាងមុន។
    សម្រាប់ការកក់សំបុត្រ សូមចូលទៅកាន់គេហទំព័រ airasia.com ឬតាមរយៈកម្មវិធី AirAsia MOVE ដើម្បីចាប់ផ្តើម រៀបចំគម្រោងវិស្សមកាលបន្ទាប់របស់លោកអ្នកក្នុងតម្លៃដ៏សមរម្យ។

    *តម្លៃសរុបនេះអនុវត្តសម្រាប់ការធ្វើដំណើរតែមួយជើងប៉ុណ្ណោះ រួមបញ្ចូលទាំងថ្លៃសេវាអ្នកដំណើរ, កម្រៃសេវាកំណត់ដោយអាជ្ញាធរ, កម្រៃសេវាប្រេងឥន្ធនៈ និងកម្រៃសេវាផ្សេងៗទៀតដែលត្រូវអនុវត្ត។
    លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។

    AirAsia advocates peace and connection with ‘Give Peace a Chance’ campaign

    Phnom Penh, 10 April 2026 – AirAsia has launched its ‘Give Peace a Chance’ campaign today, reaffirming its mission of making travel accessible and affordable as current global uncertainty continues to reshape how people live, work and connect.

    Tony Fernandes, Co-founder of AirAsia said, “We are so relieved to hear about the ceasefire. At its core, AirAsia has always been about connecting people – that’s the mission with which the airline was founded. For 25 years, we have made the world smaller by connecting communities, building bridges across borders, and bringing people closer to the moments and people that matter most. Today, that mission carries an even deeper meaning. Peace is ultimately what all of us seek, whether it’s peace between people and communities, or simply peace of mind in our own lives. And travel has a unique way of creating both. It allows people to reconnect, discover new perspectives, and find* available for 1 million seats, the space to breathe, reflect and reset. When people meet face to face and see eye to eye, it builds understanding and breaks down differences. That is why connection should never become a luxury. And we will continue the crusade of connecting the world, and giving peace a chance.”

    Bringing this mission to the Kingdom, AirAsia Cambodia offers seamless Fly-thru connections from Phnom Penh and Siem Reap to over 150 destinations. With a single check-in and luggage transferred automatically to the final destination, we are making it easier and more affordable than ever for Cambodian travellers to explore the world.

    Travellers can look forward to a wide range of destinations across AirAsia’s extensive network, with attractive fares from only USD 89on both short-haul and long-haul getaways. Featured short-haul destinations include Johor Bahru, Penang, Phuket, Ho Chi Minh City, Shenzhen, Wuhan, and Trivandrum, with many more options across Asean and the region.

    For those planning longer escapes, the campaign also covers popular long-haul cities such as Taipei, Osaka, Seoul, Changsha, Chengdu, New Delhi, Melbourne, and Sydney, making it easier than ever to plan everything from quick regional breaks to extended overseas holidays.
    Guests can book from now until 14 April 2026, for travel between 20 April 2026 and 27 March 2027, giving ample time to plan upcoming holidays, family visits or spontaneous getaways.

    To unlock even greater value, travellers who book through the AirAsia MOVE app can enjoy an additional 30% off Value Pack add-ons, offering extra savings on travel essentials and a more seamless journey.

    To book, simply visit airasia.com or browse the AirAsia MOVE app and start planning your next getaway at affordable fares.
    *All-in fare is applicable for one-way travel only, including passenger service charge, regulatory service charges, fuel surcharges, and other applicable fees. T&C apply.

    Share This Post:
    MPO4D jitutoto mpo4d Mpoplay