ខ្មែរណូត

ស្វែងរក

  • PR

    Danone តាមរយៈ ទឹកដោះគោម្សៅ Aptamil Kid រួមចំណែកលើកកម្ពស់សុខភាពកុមារសម្រាលដោយវះកាត់

    BY Liny01 April 10, 2026
    Danone តាមរយៈ ទឹកដោះគោម្សៅ Aptamil Kid រួមចំណែកលើកកម្ពស់សុខភាពកុមារសម្រាលដោយវះកាត់

    បច្ចុប្បន្ននេះ កុមារដែលសម្រាលនៅក្នុងប្រទេសកម្ពុជាដោយវះកាត់មានប្រមាណ ១៨% ដែល ៥០%មកពីមូលដ្ឋានសុខាភិបាលឯកជន និង ១០%នៅក្នុងមូលដ្ឋានសុខាភិបាល
    សាធារណៈ។ វាពិតជាមានសារៈសំខាន់ណាស់សម្រាប់មាតាបិតា ក្នុងការយល់ដឹងអំពីវិធីសាស្ត្រដែលអាចជួយកាត់បន្ថយផលប៉ះពាល់លើសុខភាព ដែលកុមារសម្រាលដោយការវះកាត់អាចប្រឈមមុខ រួមមាន អតុល្យភាពអតិសុខុមប្រាណ ដែលអាចប៉ះពាល់ដល់សុខភាពរយៈពេលវែង ជាពិសេសប្រព័ន្ធការពាររាងកាយ ដោយសារកង្វះបាក់តេរីល្អ ដែលអាចធ្វើឲ្យ កុមារងាយឆ្លងជំងឺផ្លូវដង្ហើម ហឺត ពន្យារការអភិវឌ្ឍខួរក្បាល កង្វះសមត្ថភាពចងចាំ និងបញ្ញា ព្រមទាំងប៉ះពាល់ដល់សុខភាពប្រព័ន្ធក្រពះពោះវៀនផងដែរ។

    ឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងនេះ ក្រុមហ៊ុន Danone តែងតែស្វះស្វែងស្រាវជ្រាវ និងរុករករបកគំហើញវិទ្យាសាស្ត្រថ្មីៗជាបន្តបន្ទាប់។ ដោយផ្អែកលើភស្តុតាងវិទ្យាសាស្ត្រមួយ បានបង្ហាញថា Synbiotic ដែលជាការរួមបញ្ចូលគ្នានៃ Prebiotic GOS/lcFOS និង B. breve M-16 មានប្រសិទ្ធភាពខ្ពស់ក្នុងការបង្កើនបាត់តេរីល្អ ជួយស្តារប្រព័ន្ធការពាររាងកាយ បានលឿនជាងគេរហូតដល់ ២៧ ដង ត្រឹមរយៈពេល ៣ថ្ងៃ ដំបូង។

    ទឹកដោះគោម្សៅ Aptamil Kid ផលិតផលតែមួយគត់ ដែលមានភស្តុតាងវិទ្យាសាស្ត្រគាំទ្រជាក់លាក់សម្រាប់កុមារសម្រាលដោយការវះកាត់ និងជាផលិតផលលេខ ១ ដែលត្រូវបានជ្រើសរើសដោយម្តាយសម្រាលដោយការវះកាត់។ ផលិតផលនេះមាន Synbiotic ដែលជួយគាំទ្រប្រព័ន្ធការពាររាងកាយ និងផ្តល់អាហារូបត្ថម្ភអភិវឌ្ឍខួរក្បាល ៥ប្រភេទ ជួយដល់ខួរក្បាលឆ្លាតវៃ។

    លោក Maarten Van Leeuwen នាយកគ្រប់គ្រងទូទៅ ក្រុមហ៊ុន Danone កម្ពុជា និងមីយ៉ាន់ម៉ា បានមានប្រសាសន៍ថា៖ «នៅ Danone បេសកកម្មរបស់យើងគឺ ផ្តល់សុខភាពតាមរយៈអាហារទៅកាន់មនុស្ស ឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ យើងជឿជាក់លើនវានុវត្តន៍ផលិតផល និងការវិនិយោគជាបន្តបន្ទាប់លើវិទ្យាសាស្ត្រ ដើម្បីធានាបាននូវផលិតផលអាហារូបត្ថម្ភដែលល្អបំផុត ឆ្លើយតបទៅនឹងតម្រូវការរបស់មាតាបិតា និងកុមារ។ នេះជាផ្នែកមួយក្នុងការបន្តគាំទ្រការលូតលាស់របស់កុមារកម្ពុជា ព្រោះកុមារគ្រប់រូបមិនថាសម្រាលដោយធម្មជាតិ ឬដោយការវះកាត់ទេ សុទ្ធតែមានសិទ្ធិទទួលបានការលូតលាស់ប្រកបដោយសុខភាពល្អ ក្នុងរយៈពេលវែង»។

    ក្នុងខែមេសានេះ ដែលជាខែផ្សព្វផ្សាយបន្ថែមពីការយល់ដឹងពីការសម្រាលដោយវះកាត់ ក្រុមហ៊ុន Danone កម្ពុជា បន្តបេ្តជ្ញាស្វះស្វែងអភិវឌ្ឍផលិតផលអាហារូបត្ថម្ភ និងមានភស្តុតាង
    វិទ្យាសាស្ត្រគាំទ្រ ដើម្បីបន្តចូលរួមចំណែកក្នុងការលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់កុមារក្នុងប្រទេសកម្ពុជា។

    ទំនាក់ទំនងសម្រាប់ព័ត៌មានបន្ថែម៖

    កញ្ញា ធូ ស្រីលក្ខណ៏, អ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកនិយ័តកម្ម និងទំនាក់ទំនង, Danone Specialized Nutrition Cambodia
    អ៊ីម៉ែល៖ sreyleak.thou@danone.com លេខទំនាក់ទំនង៖ (+855) 78 222 573

    Share This Post: