កីឡា

Christiano Ronaldo បាននិយាយជាមួយខ្សែប្រយុទ្ធរបស់ក្លឹប Real Madrid មួយរូបថាគាត់ចង់បានកីឡាកររូបនោះមកចូលរួមនៅក្នុងក្លឹប Juventus

BY
Khmernote Media
June 15, 2019

តារាបាល់ទាត់ឆ្នើម Christiano Ronaldod បានប្រាប់ទៅខ្សែប្រយុទ្ធ James Rodriguez របស់ Real Madrid ថាចង់អោយកីឡាកររូបនេះចូលរួមនៅ Juvetus ជាមួយខ្លួន នេះបើតាមការលើកឡើងរបស់អតីតកីឡាកររបស់ក្លឹប Bayern Munich កីឡាករ Lothar Mattaus។ បើតាមអតីតកីឡាកររបស់ក្លឹប Bayern Munichd ដដែលបាននិយាយថា James Rodriguez បានប្រាប់គាត់នៅពេលដែលក្លឹប Bayern Munich លើកពាន Bundesliga ហើយថាកីឡាករ Christiano Ronaldo បានទាក់ទងមកគាត់ ហើយប្រាប់គាត់ថា Ronaldo ចង់បានគាត់ចូលរួមនៅ Juventus នៅរដូវកាលក្រោយនេះ។

គួរបញ្ជាក់ផងដែរថា Rodriguez ដែលមានវ័យ២៧ឆ្នាំត្រូវបានក្លឹបនៅអាឡឺម៉ង់ខ្ចីជើងទៅលេងនៅក្របខ័ណ្ឌ Bundesliga ចំនួនពីររដូវកាល ដោយឡែកបានបង្ហាញខ្លួននៅលើទីលានត្រឹមតែ២៨លើកតែប៉ុណ្ណោះនៅក្នុងរដូវកាលមុន ដោយរកបាន៧គ្រាប់នឹង ៦ Assisits។ នេះហើយជាហេតុធ្វើអោយក្លឹបយក្សអាឡឺម៉ង់មួយនេះមិនសម្រេចចិត្តទិញកីឡាកររូបនេះជាអចិន្ត្រៃយ៍ ហើយ James នឹងត្រូវត្រឡប់ទៅក្លឹប Real Madrid នៅដើមរដូវកាលថ្មីនេះ។ ទោះជាយ៉ាងណាក៏ដោយ Zinedine Zidane មិនមានគម្រោងអ្វីលើកីឡាករសញ្ជាតិកូឡុំប៊ីនឹងដូចគ្នា ហើយនឹងអោយគាត់ចាកចេញទៅក្លឹបផ្សេងនៅរដូវកាលនេះ។ ហើយប្រសិនបើរឿងនេះជាការពិត Juventusអាចនឹងផ្លាស់គាត់មកកាន់អុីតាលី ដើម្បីអោយគាត់មកចូលរួមជាមួយកីឡាករ Christiano Ronaldo៕

អត្ថបទ៖ សុគុណា
ប្រភព៖ FoxSportAsia

Share This Post: