ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាវពោងមួយរបស់អ្នកដំណើរក្នុងកប៉ាល់ទីតានិច ត្រូវបានដាក់លក់ក្នុងតម្លៃជាង ៩០០,០០០ដុល្លារ

    BY Pheakdey April 20, 2026
    អាវពោងមួយរបស់អ្នកដំណើរក្នុងកប៉ាល់ទីតានិច ត្រូវបានដាក់លក់ក្នុងតម្លៃជាង ៩០០,០០០ដុល្លារ

    អង់គ្លេស៖ អាវសង្គ្រោះជីវិតមិនឱ្យ​លង់ទឹក ឬជាទូទៅត្រូវបានគេហៅថាអាវពោងដ៏កម្រមួយត្រូវបានគេដាក់លក់ក្នុងតម្លៃរហូតដល់ ៦៧០,០០០ ផោន (ជាង ៩០០,០០០ដុល្លារអាមេរិក) នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន VN Express នៅក្នុងថ្ងៃទី១៩ ខែមេសា។ អាវពោងដែលមានតម្លៃយ៉ាងច្រើនមហាសាលនេះគឺជាអាវពោងរបស់អ្នកដំណើរម្នាក់នៅលើកប៉ាល់ទីតានិច (Titanic) ដែលបានលិចកាលពីឆ្នាំ ១៩១២។

    ប្រភពខាងលើបានបន្តថា ការលក់អាវពោងខាងលើនេះត្រូវធ្វើឡើងជាលក្ខណៈដេញថ្លៃ​ ដែលរៀបចំឡើងដោយក្រុមហ៊ុនលក់ដេញថ្លៃដ៏ធំមួយនៅក្នុងប្រទេសអង់គ្លេស ឈ្មោះ Henry Aldridge & Son។ គួររម្លឹកជូនថា កប៉ាល់ទីតានិច ដែលមានផ្ទុកមនុស្សសរុបជាង ២,០០០នាក់ បានចេញដំណើរពីប្រទេសអង់គ្លេសនៅក្នុងថ្ងៃទី១០ ខែមេសា ឆ្នាំ១៩១២ ដោយមានទិសដៅធ្វើដំណើរទៅកាន់សហរដ្ឋមេរិក ហើយកប៉ាល់បានលិចនៅក្នុងយប់ថ្ងៃថ្ងៃទី១៤​ ឆ្លងចូលថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩១២ ក្រោយបានប៉ះទង្គិចជាមួយផ្ទាំងទឹកកកអណ្ដែតក្នុងមហាសមុទ្រអាត្លង់ទិចខាងជើង។ សោកនាដកម្មនេះបានបណ្តាលឱ្យមានមនុស្សស្លាប់រហូតដល់ចំនួន ១,៥១៧នាក់ ខណៈមនុស្សចំនួន ៧០៦នាក់មានសំណាងរួចផុតពីសេចក្តីស្លាប់តាមរយៈការជួយសង្គ្រោះទាន់ពេលវេលា៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ VN Express

    Share This Post: