ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទាហានអាមេរិកម្នាក់កំពុងរងនូវការចោទប្រកាន់ពីបទ ប្រើប្រាស់ព័ត៌មានសម្ងាត់ជាតិស្តីពីការចាប់ខ្លួន អតីតប្រធានាធិបតីវេណេស៊ុយអេឡា ទៅភ្នាល់លើអ៊ីនធឺណិត និងឈ្នះបានប្រាក់ជាង ៤០០,០០០ដុល្លារ

    BY Pheakdey April 24, 2026
    ទាហានអាមេរិកម្នាក់កំពុងរងនូវការចោទប្រកាន់ពីបទ ប្រើប្រាស់ព័ត៌មានសម្ងាត់ជាតិស្តីពីការចាប់ខ្លួន អតីតប្រធានាធិបតីវេណេស៊ុយអេឡា ទៅភ្នាល់លើអ៊ីនធឺណិត និងឈ្នះបានប្រាក់ជាង ៤០០,០០០ដុល្លារ

    អាមេរិក៖ ទាហានអាមេរិកម្នាក់កំពុងប្រឈមនឹងការចោទប្រកាន់ពីបទប្រើប្រាស់ព័ត៌មានសម្ងាត់ស្តីពីការចោប់ខ្លួនអតីតប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro ទៅភ្នាល់លើអ៊ីនធឺណិត និងឈ្នះបានប្រាក់ជាង ៤០០,០០០ដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី២៤ ខែមេសា។ ទាហានអាមេរិករូបនេះមានឈ្មោះថា Gannon Ken Van Dyke អាយុ និងអាយុ ៣៨ឆ្នាំ។

    ចំពោះការភ្នាល់របស់គាត់វិញ គឺគាត់បានធ្វើការភ្នាល់នៅលើគេហទំព័រ Polymarket។ សូមបញ្ជាក់ជូនថា Polymarket គឺជាវេទិកា online មួយសម្រាប់ភ្នាល់គ្នាអំពីលទ្ធផលនៃព្រឹត្តិការណ៍ធំៗជាច្រើន ឧទាហរណ៍ដូចជា៖

    -តើបេក្ខជនណាម្នាក់ នឹងឈ្នះការបោះឆ្នោតឬទេ?

    -តើព្រឹត្តិការណ៍ណាមួយ នឹងកើតឡើងក្នុងឆ្នាំនេះឬទេ?

    -តើតម្លៃ Bitcoin នឹងកើនលើស ៥០,០០០ដុល្លារ (នៅក្នុងថ្ងៃកំណត់ណាមួយ) ឬទេ?

    ដើម្បីធ្វើការភ្នាល់លោកអ្នកគ្រាន់តែសម្រេចទិញភាគហ៊ុនចំពោះចម្លើយ Yes ឬ No នៃប្រធានបទដែលលោកអ្នកចង់ភ្នាល់ ហើយលោកអ្នកនឹងទទួលបានប្រាក់ចំណេញ ប្រសិនបើការទស្សន៍ទាយរបស់អ្នកត្រឹមត្រូវ តែការភ្នាល់របៀបនេះក៏មានហានិភ័យខ្ពស់ផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: