តម្លៃថ្នាំនៅអង់គ្លេសកើនឡើង ៣០% ដោយសារតែសង្គ្រាមនៅអ៊ឺរ៉ង់
អង់គ្លេស៖ ក្រុមឱសថការីបានព្រមានថា តម្លៃថ្នាំសំខាន់ៗនៅក្នុងប្រទេសអង់គ្លេសបានកើនឡើងរហូតដល់ ៣០% ដោយសារតែសង្គ្រាមនៅអ៊ីរ៉ង់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Independent នៅក្នុងថ្ងៃទី២៣ ខែមេសា។ សមាគមឱសថស្ថានជាតិអង់គ្លេសបានបញ្ជាក់ថា ការកើនឡើងនៃតម្លៃថ្នាំនៅពេលនេះគឺដោយសារថ្លៃដើមនៃការផលិត និងការដឹកជញ្ជូនបានកើនឡើងចន្លោះពី ៤០-៥០%រួចហើយ។

បើតាមទីភ្នាក់ងារថាមពលអន្តរជាតិបានចាត់ទុកការកើនឡើងនៃតម្លៃប្រេង និងឧស្ម័ននៅពេលនេះថា គឺជាវិបត្តិថាមពលដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រ ដ្បិតវាអាចនឹងបន្តកើនឡើងបន្ថែមទៀត និងក្នុងរយៈពេលយូរផងដែរ។ សូមបញ្ជាក់ជូនថា សង្គ្រាមរវាងអាមេរិកនិងអ៊ីរ៉ង់បានបង្កការគំរាមគំហែងយ៉ាងខ្លាំងនៅច្រកសមុទ្រហ័រមូស ដែលជាផ្លូវទឹកដ៏សំខាន់សម្រាប់ដឹកជញ្ជូនប្រេងប្រមាណជា ២០% នៅលើពិភពលោក ហើយដោយសារការរំខាននេះទើបធ្វើតម្លៃប្រេងឥន្ទនៈសកលត្រូវឡើងថ្លៃ និងជម្រុញឱ្យផលិតផ្សេងៗជាច្រើនទៀតត្រូវឡើងថ្លៃទៅតាមផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Independent