ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បុរសឥណ្ឌូណេស៊ីម្នាក់ពាក់ព័ន្ធនឹងករណីឆបោកប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យាជាង១០លានដុល្លារពីពលរដ្ឋអាមេរិក ត្រូវបានចាប់ខ្លួននៅប្រទេសថៃ

    BY Pheakdey April 27, 2026
    បុរសឥណ្ឌូណេស៊ីម្នាក់ពាក់ព័ន្ធនឹងករណីឆបោកប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យាជាង១០លានដុល្លារពីពលរដ្ឋអាមេរិក ត្រូវបានចាប់ខ្លួននៅប្រទេសថៃ

    ថៃ៖ ឧក្រិដ្ឋជនឆបោកតាមបណ្តាញអ៊ីនធឺណិតម្នាក់ ដែលបានបោកប្រាស់លុយ ១០លានដុល្លារពីពលរដ្ឋអាមេរិក ត្រូវបានចាប់ខ្លួបនៅក្នុងប្រទេសថៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន​ Channel News Asia នៅក្នុងថ្ងៃទី២៧ ខែមេសា។ ឧក្រិដ្ឋជនរូបនេះគឺជាបុរសជនជាតិឥណ្ឌូណេស៊ី និងមានអាយុ ៣៣ឆ្នាំ។

    ប្រភពខាងលើបានបន្តថា ឧក្រិដ្ឋជនរូបនេះគឺជាបុគ្គលដែលស្ថិតនៅក្នុងការតាមចាប់ខ្លួនពីសំណាក់ប៉ូលិស FBI អាមេរិកជាយូរមកហើយ​ ខណៈថ្មីៗនេះប៉ូលិស FBI បានស៊ើបដឹងថា ឧក្រិដ្ឋជនបានរត់គេចខ្លួនពីទីក្រុងឌូបៃ នៃប្រទេសអេមីរ៉ាតអារ៉ាប់រួមមកកាន់ប្រទេសថៃ។ ក្រោមកិច្ចសហការណ៍រវាងប៉ូលិស FBI អាមេរិកជាមួយនឹងអាជ្ញាធរថៃ ឧក្រិដ្ឋជនត្រូវបានចាប់ខ្លួននៅក្នុងរមណីដ្ឋានប្រណិតមួយកន្លែងនៅក្នុងខេត្តភូកេត នៃប្រទេសថៃ៕ 

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: