ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កប៉ាល់ ១,៥០០គ្រឿង និងនាវិក ២០,០០០នាក់​ កំពុងជាប់គាំងនៅឈូកសមុទ្រពែក្សដោយសារអ៊ីរ៉ង់បិទចក្រសមុទ្រហ័រមូស

    BY Pheakdey May 8, 2026
    កប៉ាល់ ១,៥០០គ្រឿង និងនាវិក ២០,០០០នាក់​ កំពុងជាប់គាំងនៅឈូកសមុទ្រពែក្សដោយសារអ៊ីរ៉ង់បិទចក្រសមុទ្រហ័រមូស

    ស្វីស៖ យ៉ាងហោចណាស់មានកប៉ាល់ប្រមាណជា ១,៥០០គ្រឿង កំពុងជាប់គាំងនៅតំបន់ឈូងសមុទ្រពែក្សដោយសារតែការបិទផ្លូវនៅចក្រសមុទ្រហ័រមូសរបស់អ៊ីរ៉ង់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី៨ ​ខែឧសភា។ តួលេខខាងលើនេះត្រូវបានបញ្ចេញដោយអង្គការសមុទ្រអន្តរជាតិ (IMO) ដែលជាផ្នែកមួយរបស់អង្គការសហប្រជាជាតិ។

    ប្រភពខាងលើបានបន្តថា នៅលើកប៉ាល់ទាំង ១,៥០០គ្រឿងនោះក៏មានផ្ទុកក្រុមនាវិកសរុបប្រមាណជា ២០,០០០នាក់ផងដែរ ដែលបានជាប់នៅទីនោះអស់រយៈពេលជាច្រើនថ្ងៃមកហើយ។ បើតាមលោក Arsenio Dominguez ដែលជាអគ្គលេខាធិការនៃអង្គការសមុទ្រអន្តរជាតិបានឱ្យបញ្ជាក់ថា តាមធម្មតាគឺមានទំនិញនៅលើពិភពលោកចំនួន ៨០% ត្រូវបានដឹកជញ្ជូននិងចែកចាយតាមផ្លូវសមុទ្រ ដូចនេះការជាប់គាំងរបស់កប៉ាល់ដឹកទំនិញក្នុងចំនួនដ៏ច្រើននេះបានធ្វើឱ្យប៉ះពាល់ដល់ការផ្គត់ផ្គង់ទំនិញសំខាន់ៗជាច្រើននៅក្នុងទីផ្សារពិភពលោកផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: