ខ្មែរណូត

ស្វែងរក

  • សេដ្ឋកិច្ច

    ប្រាក់ចំណេញ អេស៊ីលីដា ធ្លាក់ចុះ មកសល់ត្រឹមជាង ៨០លានដុល្លារ ក្នុងឆ្នាំ ២០១៨

    BY Khmernote Media June 18, 2019
    ប្រាក់ចំណេញ អេស៊ីលីដា ធ្លាក់ចុះ មកសល់ត្រឹមជាង ៨០លានដុល្លារ ក្នុងឆ្នាំ ២០១៨

    ធនាគារដែលមានភាពល្បីល្បាញពេញផ្ទៃប្រទេសកម្ពុជា ដែលវិវត្តន៍ខ្លួនចេញពីអង្គការតូចមួយរកស៊ីវិស័យហិរញ្ញាវត្ថុ កាលពីដើមឆ្នាំ១៩៩៣ ដែលមានឈ្មោះថា អេស៊ីលីដា បច្ចុប្បន្នបានរីកខ្លួនរហូតមាន ២៦២ សាខា នៅទូទាំងប្រទេសកម្ពុជា។ ភាពរីកចំរើនៃវិស័យធនាគារ នៅកម្ពុជា បានធ្វើអោយធនាគារ អេស៊ីលីដា មានអ្នកប្រកួតប្រជែងច្រើន និងធ្វើអោយចំណែកទីផ្សារនៃអតិថិជន ក៏បែងចែកទៅតាមនឹងដូចគ្នា។

    បើយោងតាមសេចក្តីប្រកាសរបស់ធនាគារ អេស៊ីលីដា បានអោយដឹងថា នៅឆ្នាំ២០១៨ នេះធនាគារមួយនេះទទួលបានប្រាក់ចំណេញសុទ្ធបន្ទាប់ពីដកពន្ធរួច សរុបមានចំនួន ៨០.៧៤៧ លានដុល្លារសហរដ្ឋអាមេរិក ប៉ុន្តែទិន្និន័យនេះ វាថយចុះ ៦,៦៤% បើធៀបជាមួយនឹងឆ្នាំ២០១៧។ គួរបញ្ជាក់ផងដែរថា ធនាគារ អេស៊ីលីដា គឺជាធនាគារមួយដែលមានសាខាច្រើនជាងគេនៅកម្ពុជា និងមានឈ្មោះល្បីល្បាញអស់រាប់សិបឆ្នាំមកហើយ៕

    អត្ថបទ៖ សុវណ្ណ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay