ខ្មែរណូត

ស្វែងរក

  • សេដ្ឋកិច្ច

    ថៃគ្រោងចំណាយ ៧០លានបាត ដើម្បីរៀបចំគម្រោងផ្លូវរថភ្លើងថ្មីនៅតំបន់ប៉ាតាយ៉ា

    BY Liny Chan June 17, 2019
    ថៃគ្រោងចំណាយ ៧០លានបាត ដើម្បីរៀបចំគម្រោងផ្លូវរថភ្លើងថ្មីនៅតំបន់ប៉ាតាយ៉ា

    ថៃ៖ យោងតាមសារព័ត៌មានរបស់ថៃបានប្រាប់ឲ្យដឹងថា ​អាជ្ញាធរនៅតំបន់ប៉ាតាយ៉ានឹងចំណាយថវិកា ៧០ លានបាតសម្រាប់ផែនការដំបូង ការងាររៀបចំ និងរបាយការណ៍ផលប៉ះពាល់បរិស្ថានសម្រាប់គម្រោងផ្លូវដែកថ្មីមួយ បន្ទាប់ពីត្រូវបានស្នើសុំ ដែលត្រូវប្រើប្រាស់ថវិកាសេដ្ឋកិច្ចជាតិ Eastern Economic Corridor (EEC) ដើម្បីអភិវឌ្ឍទីក្រុងប៉ាតាយ៉ា និងតំបន់ផ្សេងទៀតនៅតាមបណ្តោយឆ្នេរភាគខាងកើត។

    គួរឲ្យដឹងផងដែរថា ផ្នែកដំបូងនៃគម្រោង ដែលបានស្នើសុំ គឺខ្សែបន្ទាត់ក្រហមដែលត្រូវចំណាយប្រាក់ ​៨ ពាន់លានបាត នឹងផ្តល់សេវាកម្មជាពិសេសសម្រាប់តំបន់ឆ្នេរប៉ាតាយ៉ានៅភាគខាងត្បូង សម្រាប់ការធ្វើដំណើរពីផែភាគខាងត្បូងប៉ាតាយ៉ា ផ្លូវ Sukhumvit ប៉ាតាយ៉ាខាងជើង សាលាក្រុង ស្ថានីយ២១ កណ្តាល និងរាជហ្គាដិន ដោយមានក្រុមហ៊ុនពីរកំពុងតែធ្វើការដេញថ្លៃ ដើម្បីស្ថាបនាបណ្តាញផ្លូវរថភ្លើងថ្មីរបស់ទីក្រុងនេះ។ លើសពីនេះក៏មានខ្សែបន្ទាត់ពណ៌ខៀវមួយផ្សេងទៀតត្រូវបានស្នើឡើង ដែលបានព្យាករណ៍តម្លៃរហូតដល់ ១២ ពាន់លានបាតផងដែរ៕

    អត្ថបទ៖ លីនី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay