ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    លោកជំទាវ ចម និម្មល លើកឡើងពីតួនាទីដ៏សំខាន់មិនអាចខ្វះបានរបស់វិស័យឯកជន ដែលចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមជាតិ

    BY soknita May 25, 2026
    លោកជំទាវ ចម និម្មល លើកឡើងពីតួនាទីដ៏សំខាន់មិនអាចខ្វះបានរបស់វិស័យឯកជន ដែលចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមជាតិ

    យោងទៅតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៦ បានឱ្យដឹងថា លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនគណៈប្រតិភូក្រុមហ៊ុន Guansheng Group, Mainland Group ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន KIMS Rubber (Cambodia) Co., Ltd និង Zhisheng Energy ព្រមទាំងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

    ក្នុងឱកាសនោះ តំណាងក្រុមហ៊ុនទាំងពីរបានជម្រាបជូន លោកជំទាវរដ្ឋមន្ត្រី អំពីចក្ខុវិស័យវែងឆ្ងាយ និងផែនការយុទ្ធសាស្ត្រក្នុងការវិនិយោគលើវិស័យកសិ-ឧស្សាហកម្ម ជាពិសេសការផ្តោតលើការកែច្នៃកសិផលសក្តានុពលរបស់កម្ពុជា រួមមាន៖ គ្រាប់ស្វាយចន្ទី និងដំឡូងមីជាដើម ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

    ជាកិច្ចឆ្លើយតប លោកជំទាវរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងការវិនិយោគ ប្រកបដោយសក្កដានុពល និងមានភាពប្រកួតប្រជែងខ្ពស់ ព្រមទាំងបានសង្កត់ធ្ងន់ពីតួនាទីដ៏សំខាន់មិនអាចខ្វះបានរបស់វិស័យឯកជន ដែលជាក្បាលម៉ាស៊ីនរុញច្រានកំណើនសេដ្ឋកិច្ច និងចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមជាតិ។

    ទន្ទឹមនឹងនេះ លោកជំទាវរដ្ឋមន្ត្រី ក៏បានសម្តែងនូវការអបអរសាទរ និងថ្លែងអំណរគុណចំពោះក្រុមហ៊ុន Mainland Group (ដែលជាក្រុមហ៊ុនមេនៃក្រុមហ៊ុន KIMS Rubber Cambodia Co., Ltd) ចំពោះការសម្រេចចិត្តជាយុទ្ធសាស្ត្រក្នុងការបោះទុនវិនិយោគបង្កើតរោងចក្រផលិត និងកែច្នៃនៅកម្ពុជា ដែលនេះជាសក្ខីភាពមួយស្តែងឱ្យឃើញពីទំនុកចិត្តខ្ពស់របស់វិនិយោគិនបរទេសមកលើស្ថិរភាពនយោបាយ និងសេដ្ឋកិច្ចរបស់កម្ពុជា៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay