ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មនុស្ស ៧នាក់បានជាប់ក្នុងរូងភ្នំមួយកន្លែងនៅប្រទេសឡាវជិត ១០ថ្ងៃមកហើយ ខណៈ ៥នាក់ត្រូវបានគេដឹងថានៅមានជីវិតនៅឡើយ

    BY Pheakdey May 28, 2026
    មនុស្ស ៧នាក់បានជាប់ក្នុងរូងភ្នំមួយកន្លែងនៅប្រទេសឡាវជិត ១០ថ្ងៃមកហើយ ខណៈ ៥នាក់ត្រូវបានគេដឹងថានៅមានជីវិតនៅឡើយ

    ឡាវ៖ មនុស្សចំនួន ៧នាក់បានជាប់នៅក្នុងរូងភ្នំមួយកន្លែងក្នុងប្រទេសឡាវអស់រយៈជាងជិត ១០ថ្ងៃមកហើយ ខណៈរហូតមកទល់នឹងពេលនេះគេនៅមិនទាន់អាចរកវិធីជួយសង្គ្រោះពួកឱ្យចេញមកក្រៅបាននៅឡើយទេ។ រូងភ្នំដែលជាកន្លែងកើតហេតុនេះមានទីតាំងស្ថិតនៅក្នុងខេត្ត Xaisomboun ភាគកណ្តាល នៃប្រទេសឡាវ។

    យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី២៨ ខែឧសភា បានបញ្ជាក់ថា គិតត្រឹមពេលនេះក្រុមអ្នកជួយសង្គ្រោះបានរកឃើញមនុស្សចំនួន ៥នាក់នៅរស់រានមានជីវិត ហើយអ្វីដែលគេអាចជួយមនុស្សទាំង ៥នាក់នោះ គឺត្រឹមផ្តល់អុកស៊ីសែនទៅកាន់ពួកគេ។ គួររម្លឹកជូនថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងថ្ងៃទី១៩ ខែឧសភា ហើយមនុស្សទាំង ៧នាក់នោះគឺក្រុមអ្នកភូមិដែលនាំគ្នាទៅជីករកមាសនៅក្បែរតំបន់រូបភ្នំ តែដោយសារមានភ្លៀងធ្លាក់ខ្លាំងនិងបាក់ដី ពួកគេក៏ត្រូវជាប់នៅក្នុងរូបនោះតែម្តង៕

     អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post:
    MPO4D jitutoto mpo4d Mpoplay