ប្លែកភ្នែក!! ធ្លាប់តែឃើញរត់ប្រណាំង ឥឡូវបានឃើញ Usian Bolt សុទ្ធគ្រាប់បាល់យ៉ាងអស្ចារ្យនៅក្នុងការប្រកួតបាល់ World Soccer Aid 2019
- June 17, 2019
នៅថ្ងៃអាទិត្យម្សិលមិញនេះ នៅក្នុងពិភពបាល់ទាត់បានឃើញការចាប់អារម្មណ៍ការប្រកួតមួយរវាង ឈុតធំរបស់អង់គ្លេស នឹងឈុតធំដែលមកពីជុំវិញពិភពលោក ដោយក្រុមទាំងពីលេងសម្រាប់អង្គការ UNICEF។ នៅក្នុងពេលប្រកួត កីឡាកររត់ប្រណាំងលឿនជាងគេលើលោក Usain Bolt បានសមត្ថភាពដ៏អស្ចារ្យដើម្បីរកគ្រាប់បាល់ និងបានធ្វើអោយវីរៈបុរសរបស់ក្រុមហង្សក្រហម Liverpool លោក jamie Carragher បាក់ចង្កេះខ្ទេច។ ជាមួយគ្នានេះដែរ ការប្រកួតបានធ្វើឡើងនៅក្នុងពហុកីឡាដ្នាន Stamford Bridge របស់ក្លឹបតោខៀវ Chelsea ក្នុងគោលបំណងដើម្បីប្រមូលលុយសម្រាប់សប្បុរសធ៌ម។
គួរបញ្ជាក់ផងដែរថា នៅក្នុងការប្រកួតនោះដែរមានវីរៈជនកីឡាករបាល់ទាត់ជាច្រើនដូចជា Didier Drogba, john Terry, Jamie Redknapp, Michael Owen Roberto Carlos Eric Cantana Robert Pires ហើយនឹងជនល្បីឈ្មោះមួយចំនួនដូចជា Mo Farah និង Bolt ក៏បានចូលរួមនៅក្នុងការប្រកួតនេះផងដែរ។ ទន្ទឹមនឹងនោះដែរ Jeremy Lynch បានជួយអោយឈុតធំរបស់អង់គ្លេសនាំមុខ ២ទល់នឹង០ បន្ទាប់មក Usain Bolt ហើយនឹង Kem Cetinay រកបានម្នាក់មួយគ្រាប់អោយក្រុមម្ខាងទៀតយកតាមស្មើវិញ ហើយការប្រកួតជាផ្លូវការបានសម្រេចដោយការបាល់១១ម៉ែត្រដោយក្រុម The Rest of World XI ឈ្នះ៣ទល់នឹង១៕
នៅក្នុងកំឡុងពេលនេះដែរ គ្រាប់បាល់របស់ Usain Bolt បានធ្វើអោយអ្នកទស្សនាយកមកធ្វើជាប្រធានបទនិយាយអំពីការប្រកួត ខណៈដែរគាត់បានធ្វើអោយវីរៈបុរសបាល់ទាត់របស់ហង្សក្រហម Liverpool លោក Jamie Carragher បាក់ចង្កេះហើយបានស៊ុតបាល់យ៉ាងល្អ ដូចនេះតោះយើងមកមើលគ្រាប់បាល់មួយនេះទាំងអស់គ្នា៖

អត្ថបទ៖ សុគុណា
ប្រភព៖ FoxSportAsia
- Share This Post:









