ក្លឹបបិសាចក្រហម Manchester United ចង់បានកីឡាករពីររូបរបស់ក្លឹប Barcelona ដើម្បីយកមកជំនួស Paul Pogba បន្ទាប់ពីកីឡាកររូបនេះបានបញ្ជាក់ជាសាធារណៈថា..
- June 17, 2019
បន្ទាប់ពីតារាបាល់ទាត់ខ្សែបម្រើ Paul Pogba បានបង្ហាញជាសាធារណៈពីការចង់ចាកចេញពីក្លឹប ពេលនេះក្លឹប Manchester United កំពុងកំណត់គោលដៅលើកីឡាករខ្សែបម្រើពីររូបរបស់ក្លឹប Barcelona កីឡាករ Ivan Rabkitic ហើយនឹង Philippe Coutinho ដើម្បីយកមកជំនួសកន្លែងរបស់កីឡាករ Paul Pogba។ តាមរយៈការរាយការណ៍របស់សារព័ត៌មាន Mundo Deportivo បានអោយដឹងថាក្លឹបបិសាចក្រហម Manchester United បច្ចុប្បន្នកំពុងដោះស្រាយបញ្ហាចំពោះមុខ ដែលថាកីឡាករ Paul Pogba នឹងចាកចេញនៅក្នុងរដូវកាលដោះដូរកីឡាករបន្ទាប់ពីគាត់បានប្រកាសជាសាធារណៈថាគាត់កំពុងតែសម្លឹងរកការប្រកួតប្រជែងថ្មី។
ទោះបីជាយ៉ាងណាក៏ដោយ តាមរយៈការរាយការណ៍នេះបានបង្ហាញថាក្លឹបបានកំពុងតែរៀបចំខ្លួនរួចជាស្រេចចាប់តាំងពីរដូវកាល ២០១៨-២០១៩ចាប់ផ្តើមមកម្ល៉េះនៅពេលដែលកីឡាករ Paul Pogba និងលោកគ្រូបង្វឹក Jose Mourinho មានបញ្ហានឹងគ្នា។ បន្ថែមពីនេះទៅទៀតក្លឹប Manchester United នឹងកំណត់គោលដៅលើកីឡាករ Coutinho របស់ក្លឹប Barcelona ដែលកំពុងតែមិនសូវសប្បាយចិត្តនៅក្នុងពហុកីឡាដ្ឋាន Camp Nou ហើយចំណែកឯខ្សែបម្រើសញ្ជាតិក្រូអាត់ Ivan Rakitic ឯនេះវិញក៏កំពុងតែមានការប្រកួតប្រជែងថ្មីដោយសារតែវត្តមានរបស់ខ្សែបម្រើចំណូលថ្មីរបស់ក្លឹប Barcelon កីឡាករ Frenkie de Jong ។ លើសពីនេះទៅទៀត កីឡាករ Coutinho ដែរធ្លាប់លេងអោយក្លឹបហង្សក្រហម Liverpool បានបង្ហាញទម្រង់លេងដ៏ល្អនៅក្នុងក្របខ័ណ្ឌ English Premier league កំពុងតែសម្លឹងរកការចាកចេញពីក្លឹប Barcelona នេះបើតាមគេរាយការណ៍មក៕
អត្ថបទ៖ សុគុណា
ប្រភព៖ FoxSportAsia
- Share This Post:










