ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្ថានទូតកម្ពុជា ប្រចាំសាធារណរដ្ឋហ្វីលីពីន អំពាវនាវពលរដ្ឋខ្មែរនៅហ្វីលីពីន ប្រុងប្រយ័ត្នខ្ពស់ក្រោយហ្វីលីពីនរងគ្រោះរញ្ជួយដី ៧.៨ រ៉ិកទ័រ និងការព្រមានស៊ូណាមិ

    BY soknita June 8, 2026
    ស្ថានទូតកម្ពុជា ប្រចាំសាធារណរដ្ឋហ្វីលីពីន អំពាវនាវពលរដ្ឋខ្មែរនៅហ្វីលីពីន ប្រុងប្រយ័ត្នខ្ពស់ក្រោយហ្វីលីពីនរងគ្រោះរញ្ជួយដី ៧.៨ រ៉ិកទ័រ និងការព្រមានស៊ូណាមិ

    នៅថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២៦ នេះ ទូរទស្សន៍ជាតិកម្ពុជា ទទក ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋហ្វីលីពីន សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅសាធារណរដ្ឋហ្វីលីពីនថា នៅព្រឹកថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២៦ មានគ្រោះរញ្ជួយដីដ៏ខ្លាំង កម្រិត ៧,៨ រ៉ិកទ័រ នៅឆ្នេរសមុទ្រ Sarangani ស្ថិតនៅភាគខាងត្បូងប្រទេសហ្វីលីពីន។

    ទន្ទឹមនេះ អាជ្ញាធរហ្វីលីពីន ក៏បាន​ព្រមានពីការកើតមានរលកយក្សស៊ូណាមិផងដែរនៅខេត្ត Sarangani, Davao Occidental, Tawi-Tawi, Sulu, Basilan, Zamboanga Del Sur, Zamboanga Sibugay, Sultan Kudarat និង South Cotabato។

    សូមបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅតំបន់ខាងលើ មានការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន និងយកចិត្តទុកដាក់ខ្ពស់តាមដានព័ត៌មានតាមប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងៗ ឬប្រសិនបងប្អូនបានទទួលព័ត៌មានអំពីពលរដ្ឋខ្មែរយើងដែលរងផលប៉ះពាល់ សូមមេត្តាជូនដំណឹងមកស្ថានទូតជាបន្ទាន់តាមរយៈហ្វេសប៊ុកស្ថានទូត Royal Embassy of Cambodia to the Republic of the Philippines ឬ ទំនាក់ទំនងមក លោកស្រី ហេង ពិសី លេខាធិការទី២ នៃស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋហ្វីលីពីន តាមទូរស័ព្ទលេខ +63 956 914 8190។

    សម្រាប់ការជម្លៀស និងការសង្គ្រោះបន្ទាន់ភ្លាមៗ សូមមេត្តាទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន ឬ NDRRMC តាមរយៈលេខទំនាកទំនង +632 8911 5061 ដល់ 65 និងសូមបន្តតាមដានព័ត៌មានបន្ថែមតាមបណ្ដាញសង្គម https://www.facebook.com/NDRRMC https://web.facebook.com/pso.gensanlgu (Public Safety Office – General Santos City) និង https://www.facebook.com/PHIVOLCS

    ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក

    Share This Post:
    MPO4D jitutoto mpo4d Mpoplay