PR
Anchor នាំព្រឹត្តិការណ៍ “ម៉ាអេមនៅលើទឹក” ទៅខេត្តកំពត
BY Liny01
June 10, 2026
ព្រឹត្តិការណ៍ “ម៉ាអេមនៅលើទឹក” របស់អាន់ឆ័រ នឹងទៅដល់ខេត្តកំពតនៅថ្ងៃសៅរិ៍ ថ្ងៃទី១៣ មិថុនា២០២៦ នេះ ដោយពាំនាំយកផ្ទាំងទស្សនីយភាពប្លែកអស្ចារ្យ ជាមួយការសម្តែង Flyboard show ពីម្ចាស់កំណត់ត្រាពិភពលោក Guinness World Records រួមនឹងការចូលរួមសម្តែងដោយតារាចម្រៀងមិនចេះសាប សុខ ពិសី, លោក Jady នឹងលោក មន្ត្រី ម្ចាស់បទចង់ទិញធុរេន មកអង្រួនឆាកបណ្តែតទឹកប្លែកមិនធ្លាប់មាន លើឆ្នេរខ្សាច់ដងព្រែកកំពត ក្បែររូបសំណាកសេះសមុទ្រ ។

អ្នកដែលមានបំណងចូលរួមជាភ្ញៀវកិត្តិយសអាចចូលទៅតំណនេះ (ដាក់តំណ) ដើម្បីចុះឈ្មោះទទួលសំបុត្រ ឬចូលរួមជាភ្ញៀវកិត្តិយសនៅលើឆ្នេរខ្សាច់ដោយឥតគិតថ្លៃនៅថ្ងៃកម្មវិធី។ សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផេកផ្លូវការ Anchor Beer (Cambodia) ៖ (https://www.facebook.com/AnchorBeerKH)៕
ពិសាដោយការទទួលខុសត្រូវ!







