អាជ្ញាធរម៉ិកស៊ីកូ សម្រេចបិទសាលារៀនទាំងអស់ក្នុងរដ្ឋធានី និងអនុញ្ញាតឱ្យបុគ្គលិករដ្ឋធ្វើការងារតាមផ្ទះ សម្រាប់ថ្ងៃបើកព្រឹត្តិការណ៍បាល់ទាត់ World Cup 2026
ម៉ិកស៊ីកូ៖ អាជ្ញាធរនៃប្រទេសម៉ិកស៊ីកូបានសម្រេចបិទសាលារៀនទាំងអស់នៅក្នុងទីក្រុងម៉ិកស៊ីកូពេញមួយថ្ងៃសម្រាប់ថ្ងៃបើកព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup 2026 នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន ESPN នៅក្នុងថ្ងៃទី១០ ខែមិថុនា។ នៅក្នុងថ្ងៃជាមួយគ្នានេះ បុគ្គលិករដ្ឋាភិបាលក៏ត្រូវបានអនុញ្ញាតឱ្យធ្វើការងារតាមប្រព័ន្ធ Online ពីផ្ទះរៀងៗខ្លួនផងដែរ ។

គួរបញ្ជាក់ជូនថា ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup 2026 នឹងត្រូវចាប់ផ្តើមនៅក្នុងថ្ងៃទី១២ ខែមិថុនាខាងមុខនេះហើយ ដោយការប្រកួតទី១ គឺជាការប្រកួតរវាងក្រុមម្ចាស់ផ្ទះម៉ិកស៊ីកូត្រូវលេងទល់នឹងក្រុមបាល់ទាត់ជម្រើសជាតិអាហ្វ្រិកខាងត្បូង ដែលការប្រកួតនឹងត្រូវចាប់ផ្តើមនៅម៉ោង ២ រំលងអាធ្រាត្រសម្រាប់ម៉ោងនៅក្នុងប្រទេសកម្ពុជា (ត្រូវនឹងម៉ោង ១ រសៀល ថ្ងៃទី១១ ខែមិថុនា សម្រាប់ម៉ោងនៅក្នុងប្រទេសម៉ិកស៊ីកូ)។ បន្ថែមពីនេះទៀតលោកស្រីនាយករដ្ឋមន្ត្រីម៉ិកស៊ីកូ Claudia Sheinbaum ក៏បានចេញក្រឹត្យមួយ ដើម្បីសម្រួលចរាចរណ៍នៅជុំវិញរាជធានីម៉ិកស៊ីកូផងដែរ៕ 
អត្ថបទ៖ ភក្តី
ប្រភព៖ ESPN