ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    តួលេខអ្នកបាត់បង់ជីវិតដោយគ្រោះរញ្ជួយដីនៅហ្វីលីពីនកើនឡើងដល់ ៦១នាក់ និង ៤០នាក់កំពុងបាត់ខ្លួន

    BY Pheakdey June 15, 2026
    តួលេខអ្នកបាត់បង់ជីវិតដោយគ្រោះរញ្ជួយដីនៅហ្វីលីពីនកើនឡើងដល់ ៦១នាក់ និង ៤០នាក់កំពុងបាត់ខ្លួន

    ហ្វីលីពីន៖ តួលេខអ្នកស្លាប់បាត់បង់ជីវិតដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសហ្វីលីពីនបានកើនឡើងដល់ ៦១នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី១៥ ខែមិថុនា។ ដោយឡែកអ្នកកំពុងបាត់ខ្លួនវិញគឺគិតត្រឹមពេលនេះនៅមានចំនួន ៤០នាក់។

    គួររម្លឹកជូនថា តួលេខអ្នកស្លាប់ដោយគ្រោះដីនៅតែបន្តកើនឡើងបើទោះជាហេតុការណ៍បានកើតឡើងជាងមួយសប្តាហ៍មកហើយក្តី ហើយប្រតិ​បត្តិការណ៍តាមស្វែងរកអ្នកបាត់ខ្លួននៅក្រោមគំនរបាក់បែកនៅតែបន្តធ្វើឡើង។ បើតាមអាជ្ញាធរហ្វីលីពីនបានបញ្ជាក់ថា ក្រៅតែបានបណ្តាលឱ្យមានអ្នកស្លាប់ បាត់ខ្លួន និងមានអគារជាច្រើនត្រូវដួលរលំហើយ នៅពេលនេះឥទ្ធិពលនៃគ្រោះរញ្ជួយដីក៏បានបង្កឱ្យមានបញ្ហាមួយបន្ថែមផងដែរ គឺធ្វើឱ្យបាតសមុទ្រត្រូវឡើងខ្ពស់ជាងធម្មតាប្រហែលជា​ ២ម៉ែត្រ ហើយបាតុភូតនេះបានធ្វើឱ្យធនធានមួយចំនួននៅក្នុងសមុទ្រ ជាពិសេសគឺផ្កាថ្ម ត្រូវរងនូវការបំផ្លាញយ៉ាងខ្លាំង៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post:
    MPO4D jitutoto mpo4d Mpoplay