ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មនុស្ស ៤០នាក់បានបាត់បង់ជីវិតដោយលង់ទឹកនៅបារាំង ក្រោយពួកគេព្យាយាមបន្ធូរអារម្មណ៍ពីរលកកម្តៅ

    BY Pheakdey June 25, 2026
    មនុស្ស ៤០នាក់បានបាត់បង់ជីវិតដោយលង់ទឹកនៅបារាំង ក្រោយពួកគេព្យាយាមបន្ធូរអារម្មណ៍ពីរលកកម្តៅ

    បារាំង៖​ យ៉ាងហោចណាស់មានមនុស្សចំនួន ៤០នាក់បានលង់ទឹកស្លាប់នៅក្នុងប្រទេសបារាំង ដោយសារតែពួកគេព្យាយាមបន្ធូរអារម្មណ៍ពីរលកកម្តៅ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន VN Express ។ សូមបញ្ជាក់ថា តួលេខអ្នកស្លាប់ទាំង ៤០នាក់នេះ គឺជាការរាប់ចាប់តាំងពីដើមរដូវក្តៅនៅក្នុងប្រទេសបារាំងមកដល់ថ្ងៃទី ១៨ ខែមិថុនា ខណៈការផ្សព្វផ្សាយជាសាធារណៈទើបត្រូវបានធ្វើឡើងកាលពីពេលថ្មីៗនេះ។

    បើតាមលោក Sebastian Lecornu ​នាយករដ្ឋមន្ត្រីបារាំងបានបញ្ជាក់ថា ជនរងគ្រោះភាគច្រើនគឺជាយុវជន ដែលបានព្យាយាមចុះទៅងូតទឹកក្នុងបឹង ទន្លេ ​​និងឧទ្យាននៅក្នុងទីតាំងផ្សេងៗគ្នា ហើយគោលបំណងនៃការចុះទៅងូតទឹករបស់ពួកគេគឺជាការចុះទៅងូតទឹកបែបកម្សាន្តអារម្មណ៍ក្នុងអំឡុងពេលដែលសីតុណ្ហភាពបានកើនឡើងខ្ពស់។ គួរបញ្ជាក់ជូនថា នៅក្នុងរដូវក្តៅឆ្នាំនេះ សីតុណ្ហភាពនៅក្នុងប្រទេសបារាំងបានកើនដល់ ២១,៦ អង្សាសេ ដែលជារលកកម្តៅខ្ពស់បំផុតមិនធ្លាប់មាននោះទេបើគិតចាប់តាំងពីឆ្នាំ១៩៤៧មក៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ VN Express

    Share This Post:
    MPO4D jitutoto mpo4d Mpoplay