ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ ជួបពិភាក្សាជាមួយនាយកប្រតិបត្តិក្រុមហ៊ុន Asiana Airlines ដើម្បីជំរុញការតភ្ជាប់ជើងហោះហើរត្រង់មកកាន់ខេត្តសៀមរាប

    BY soknita July 3, 2026
    ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ ជួបពិភាក្សាជាមួយនាយកប្រតិបត្តិក្រុមហ៊ុន Asiana Airlines ដើម្បីជំរុញការតភ្ជាប់ជើងហោះហើរត្រង់មកកាន់ខេត្តសៀមរាប

    (ទីក្រុងសេអ៊ូល)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព៏ត៌មាន នៅព្រឹកថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២៦ នេះ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអាកាសចរណ៍ និងជំរុញកំណើនទេសចរណ៍ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានដឹកនាំសហការីជួបពិភាក្សាការងារជាមួយ លោក Song Bo Young នាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ Asiana Airlines នៅទីស្នាក់កណ្តាលក្នុងទីក្រុងសេអ៊ូល កាលពីព្រឹកថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២៦។

    ក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សាផ្លាស់ប្តូរយោបល់យ៉ាងផុសផុលអំពីស្ថានភាពនៃការធ្វើដំណើរតាមផ្លូវអាកាសរវាងប្រជាជននៃប្រទេសទាំងពីរ។ ឯកឧត្តមឯកអគ្គរាជទូត បានវាយតម្លៃខ្ពស់ចំពោះសេវាកម្មរបស់ Asiana Airlines ដែលទទួលបានការជឿទុកចិត្តយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋខ្មែរ។

    ទន្ទឹមនឹងនោះ ឯកឧត្តមបានស្នើឱ្យក្រុមហ៊ុនពិចារណាបើកជើងហោះហើរត្រង់ពីទីក្រុងសេអ៊ូល មកកាន់ខេត្តសៀមរាប ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ភ្ញៀវទេសចរកូរ៉េ និងអន្តរជាតិ ដែលមានបំណងមកទស្សនាប្រាសាទអង្គរវត្តឱ្យកាន់តែងាយស្រួល និងឆាប់រហ័ស។

    ជាការឆ្លើយតប លោក Song Bo Young បានសម្តែងការស្វាគមន៍ចំពោះសំណើរបស់ឯកឧត្តមឯកអគ្គរាជទូត ដោយលោកបានបញ្ជាក់ថា ក្រុមហ៊ុននឹងយកចិត្តទុកដាក់ពិនិត្យលទ្ធភាពលើការរៀបចំជើងហោះហើរត្រង់ទៅកាន់គោលដៅទេសចរណ៍វប្បធម៌ដ៏សំខាន់មួយនេះ នាពេលអនាគត។

    ជំនួបនេះត្រូវបានរំពឹងថា នឹងក្លាយជាកត្តាជំរុញដ៏សំខាន់មួយក្នុងការបង្កើនលំហូរទេសចរ និងពាណិជ្ជករពីសាធារណរដ្ឋកូរ៉េ មកកាន់ប្រទេសកម្ពុជា ក៏ដូចជាការបន្តពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay