មហាសេដ្ឋីល្បីៗ ៣ រូបដែលបោះបង់ចោលទម្លាប់មិនល្អ មុនពេលទទួលបានជោគជ័យ
ទម្លាប់ និងរបៀបក្នុងការរស់នៅ គឺមានឥទ្ធិពលខ្លាំងណាស់សម្រាប់មនុស្សគ្រប់គ្នា ក្នុងការជួយបង្កើនទំហំខួរក្បាល និងដោះស្រាយរាល់ការសម្រេចចិត្តរាប់មិនអស់ ប៉ុន្តែមិនមែនទម្លាប់គ្រប់យ៉ាងគឺ ល្អនោះទេ ហើយការមិនបោះបង់ទម្លាប់ទាំងនោះធ្វើឲ្យអ្នកទទួលបានជោគជ័យដែរ។ ដូច្នេះប្រសិនបើអ្នកកំពុងតស៊ូដើម្បីយកឈ្នះលើទម្លាប់អាក្រក់ពិតប្រាកដ សូមយកការបំផុសគំនិតខ្លះៗពីលោក Bill Gates Elon Musk និង Mark Cuban ។ មហាសេដ្ឋីទាំងបីនាក់នេះបានទទួលជោគជ័យ ប៉ុន្តែពួកគេត្រូវតែបោះបង់ទម្លាប់មិនល្អជាទូទៅលើការងាររបស់ពួកគេដូចជា៖
១. លោក Bill Gates ៖ មុនពេលដែលលោកក្លាយជាបុគ្គលជោគជ័យ និងជាស្ថាបនិកសហស្ថាបនិកក្រុមហ៊ុន Microsoft លោកមានទម្លាប់មិនល្អមួយ មិនឲ្យតម្លៃទៅលើពេលវេលា និងពន្យារពេលក្នុងការធ្វើរឿងជាច្រើន នៅក្នុងជីវិតរបស់លោក ដោយតែងតែបញ្ចប់កិច្ចការរបស់លោកនៅវេលាចុងក្រោយបង្អស់ ជាហេតុមិនមាននរណាម្នាក់ពេញចិត្ត និងកោតសរសើរដល់រូបលោកនោះទេ ដូច្នេះហើយទើបលោកនិយាយថា « ការពន្យារពេល គឺមិនមែនជាទម្លាប់ល្អនោះទេ »។

២.លោក Elon Musk៖ ស្ថាបនិកក្រុមហ៊ុន Tesla និងជាមហាសេដ្ឋីមួយរូប បានបង្ហាញពីទម្លាប់មិនល្អរបស់លោក ដោយការញៀននឹងភេសជ្ជៈដែលមានជាតិកាហ្វេអ៉ីនកម្រិតធ្ងន់ធ្ងរ នៅពេលដែលលោកព្យាយាមប្រឹងប្រែងធ្វើការរហូតដល់ ១២០ ម៉ោងក្នុងមួយសប្ដាហ៍ ដោយពេលខ្លះលោកបានទទួលទានកាហ្វេរហូតដល់ ៨ កែវក្នុងមួយថ្ងៃ ប៉ុន្តែរឿងទាំងនោះមិនអាចជួយឲ្យជីវិតរបស់លោកប្រសើរឡើងឡើយ ដូច្នេះលោកបានកាត់បន្ថយការទទួលទាន និងសម្រាកពីការងារមួយចំនួនរហូតអាចទទួលបានជោគជ័យមកទល់បច្ចុប្បន្ន។

៣.លោក Mark Cuban៖ បានបង្ហាញពីទម្លាប់មិនល្អរបស់ខ្លួនដែលចូលចិត្តប្រើសំដីស្រែកគំហកដាក់មនុស្សជុំវិញខ្លួន ដើម្បីបញ្ចេញភាពតានតឹង ប៉ុន្តែបន្ទាប់ពីបានរៀនសូត្រពីរឿងជាច្រើន ទើបលោកបានដឹងថាការស្រែកគំហក ផ្ដល់គ្រោះថ្នាក់ច្រើនជាង ផ្ដល់ផលល្អ និងធ្វើឲ្យមនុស្សជុំវិញខ្លួន ផលិតភាពប្រាក់ចំណេញ និងការប្រកួតប្រជែងមានការធ្លាក់ចុះផងដែរ៕

អត្ថបទ៖ លីនី