ខ្មែរណូត

ស្វែងរក

  • សេដ្ឋកិច្ច

    តំលៃអចលនទ្រព្យ នៅខណ្ឌសែនសុខ កំពុងត្រូវប៉ាន់ខ្លាំង ក្រោយផ្សារទំនើបជាច្រើនបង្ហាញខ្លួនជាហូរហែ

    BY Khmernote Media June 19, 2019
    តំលៃអចលនទ្រព្យ នៅខណ្ឌសែនសុខ កំពុងត្រូវប៉ាន់ខ្លាំង ក្រោយផ្សារទំនើបជាច្រើនបង្ហាញខ្លួនជាហូរហែ

    តាមការសង្កេតពីតំលៃអចលនទ្រព្យនៅក្នុងរាជធានីភ្នំពេញ បានអោយឃើញថា បច្ចុប្បន្នទឹកដីខណ្ឌសែនសុខ បានក្លាយជាតំបន់ដែលមានសក្តានុពលសេដ្ឋកិច្ចខ្លាំង និងជាតំបន់ដែលមានការទិញលក់អចលនទ្រព្យខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពោលគឺក្រោយពេលដែលផ្សារទំនើប Aeon II បានបង្ហាញខ្លួនជាផ្លូវការ ហើយបន្តបន្ទាប់ទៀតក៏មានផ្សារ Macro, Global House, និងផ្សារទំនើប Chip Mong Mall សែនសុខ ដែលកំពុងដំណើរការសាងសង់ជាហូរហែ។

    បើតាមការអោយដឹងពីតំលៃអចលនទ្រព្យនៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងតំបន់នានានៅក្នុងខណ្ឌនេះបានអោយដឹងថា កាលពី ៤ ទៅ ៥ឆ្នាំមុន តំលៃអចលនទ្រព្យនៅទីនោះមិនទាន់មានការឡើងថ្លៃខ្លាំងនោះទេ ជាក់ស្តែងផ្ទះនៅបូរីពិភពថ្មី សែនសុខទល់មុខផ្សារ Macro មានតំលៃតែជាង១០ម៉ឺនដុល្លារ ប៉ុណ្ណោះ ហើយមកទល់នឹងពេលបច្ចុប្បន្នផ្ទះនៅតំបន់នោះ មានតំលៃដល់ទៅជាងកន្លះលានដុល្លារ ដែលធ្វើអោយម្ចាស់រីកមុខរីកមាត់ ដូចត្រូវឆ្នោតរង្វាន់យក្ស។ ក្រៅពីនៅក្នុងតំបន់សង្កាត់ភ្នំពេញថ្មី បច្ចុប្បន្ននៅក្នុងសង្កាត់ក្រាំងធ្នង់ ដែលធ្លាប់ជាដីស្រែ ក៏បានប្រែក្លាយមុខមាត់ថ្មីទៅជាសំណង់បុរីផ្ទះល្វែងនិងវិឡា រាប់ពាន់ខ្នងដូចគ្នា៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay