កីឡា

ក្លឹបបិសាចក្រហម Manchester United បានចាប់អារម្មណ៍ជាមួយខ្សែការពារដែលកំពុងលេងនៅក្របខ័ណ្ឌ Serie A ប្រសិនបើមិនអាចនាំយកខ្សែការពាររបស់ Crystal Palace បាន

BY
Khmernote Media
June 19, 2019

ក្លឹបបិសាចក្រហម Manchester United ទើបនឹងបានចុះកុងត្រាបានកីឡាករតែមួយរូបប៉ុណ្ណោះនៅក្នុងរដូវកាលដោះដូរកីឡាករនេះ ប៉ុន្តែក្លឹបមួយនេះកំពុងតែទាក់ទងជាមួយកីឡាករមួយចំនួនទៀតដើម្បីយកមកចូលរួមនៅក្នុងរដូវក្តៅនេះ។ ហើយអ្វីដែរសំខាន់បំផុតនោះគឹក្លឹបបិសាចក្រហមបានទាក់ទងជាមួយខ្សែការពារកណ្តាលកីឡាករ Aaron Wan-Bissaka របស់ក្លឹប Crystal Palace។ ទោះបីជាយ៉ាងណាក៏ដោយក្លឹបហាក់ដូចជាពិបាកក្នុងការចរចារនាំយកកីឡាកររូបនេះពីក្លឹប Crystal Palace ដូច្នេះហើយបានជាក្លឹប Manchester បានបង្កើជម្រើសជាច្រើនសម្រាប់កីឡាករសញ្ជាតិអង់គ្លេសរូបនេះ។

បើយោងទៅតាមសារព័ត៌មានរបស់ Gianluca Di Marzio ហើយនឹង Sky Italy បានអោយដឹងថាលោក Ole Gunnar Solskjear ហើយនិងក្រុមការងារបានសម្លឹងឃើញកីឡាករខ្សែការពារ Elseid Hysaj របស់ក្លឹប Napoli។ គួរបញ្ជាក់ផងដែរថាកីឡាករសញ្ជាតិអាបានៀររូបនេះដែលអាចលេងការពារតំបន់កណ្តាលក៏បាន ឬលេងការពារស្លាបឆ្វេងក៏បាន ហើយអាចមានតំលៃថោកជាងកីឡាករ Wan-Bissaka ផងដែរ។

បច្ចុប្បន្ននេះ ក្លឹប Crystal Palace បានដាក់លក់កីឡាករ Wan-Bissaka ក្នុងតំលៃខ្លួន ៥០លានផោន ហើយក្លឹប United ជឿជាក់ថាប្រសិនបើគេមិនទំលាក់តំលៃខ្លះនោះទេ កីឡាករ Hysaj របស់ Napoli ជាជម្រើសដ៏ល្អសម្រាប់ក្លឹប។ ហើយមួយវិញទៀត ក្លឹប Napoli នឹងត្រៀមទាក់ទងជាមួយកីឡាករ Kieran Trippier របស់ក្លឹប Tottenham Hotspurs ប្រសិនបើកីឡាករវ័យ២៥ឆ្នាំ Hysaj រូបនេះចាកចេញពីក្របខ័ណ្ឌ Serie Aពិតមែន ហើយមិនតែប៉ុណ្ណោះបិសាចក្រហមត្រូវដណ្តើមជាមួយក្លឹប Atletico Madrid សម្រាប់កីឡាករខ្សែការពារ hysaj៕

អត្ថបទ៖ សុគុណា
ប្រភព៖ Foxsportasia

Share This Post: