ខ្មែរណូត

ស្វែងរក

  • សេដ្ឋកិច្ច

    ផ្សារទំនើបដ៏ធំ និងដំបូងគេបង្អស់នឹងមានវត្តមានក្នុងខេត្តព្រះសីហនុ នៅចុងខែកញ្ញាខាងមុខនេះ

    BY Liny Chan June 20, 2019
    ផ្សារទំនើបដ៏ធំ និងដំបូងគេបង្អស់នឹងមានវត្តមានក្នុងខេត្តព្រះសីហនុ នៅចុងខែកញ្ញាខាងមុខនេះ

    គិតត្រឹមដើមឆ្នាំ ២០១៩ នេះខេត្តព្រះសីហនុ ហាក់ផ្លាស់ប្ដូរមុខមាត់យ៉ាងខ្លាំង ដោយការផ្លាស់ប្ដូរស្ទើរតែគ្រប់វិស័យ ដែលធ្វើឲ្យចំនួនភ្ញៀវទេសចរ​ធ្លាក់ចុះមួយចំនួនតូចផងដែរ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក៏ខេត្តដ៏មានសក្ដានុពលនេះមានការអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដូចជាសំណង់អាគារធំៗ ជាច្រើនកំពុងតែប្រជែងគ្នាក្នុងការសាងសង់ និងវិនិយោគពីបណ្ដាអ្នកជំនួញជាច្រើនមកពីប្រទសផ្សេងៗ។

    ជាមួយគ្នានេះដែរកាលពីពេលថ្មីនេះ យោងតាមទំព័រហ្វេសប៊ុក ជាផ្លូវការរបស់ក្រុមហ៊ុន FURI Real Estate បានប្រាប់ឲ្យដឹងថា ផ្សារទំនើបដ៏ធំដំបូងគេបង្អស់ដែលកំពុងដំណើរការសាងសង់ ហើយនឹងបើកដំណើរការជូនអតិថិជនក្នុងពេលឆាប់ៗនេះដែលមានទីតាំងស្ថិតនៅកែង រង្វង់មូលត្រីដាវ និងដូហ្វីន សាងសង់ឡើងដោយក្រុមហ៊ុន FURI Real Estate ដោយចំណាយទឹកប្រាក់រហូតដល់ជិត ១០លានដុល្លារអាមេរិក ជាមួយនឹងអគារ ៥ ជាន់ដ៏ទំនើប និងធំដំបូងគេបង្អស់ក្នុងខេត្តព្រះសីហនុ។

    គួរបញ្ជាក់ផងដែរថា ផ្សារទំនើប ​FURI​ TIME​ SQUARE នឹងផ្ដល់នូវសេវាកម្មល្អ និងភាពសំបូរបែបជាច្រើនសម្រាប់អតិថិជន ជាមួយនឹងហាងអាហារ ហាងសម្លៀកបំពាក់ ម៉ាកល្បីៗនៅជុំវិញពិភពលោក ជាពិសេសរោងភាពយន្តដ៏ទំនើបដែលមិនធ្លាប់មានពីមុនមក ដើម្បីបម្រើជូនអតិថិជននៅចុងខែកញ្ញាខាងមុខនេះផងដែរ៕

    អត្ថបទ៖ លីនី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay