កីឡា

ប្រវត្តិសាស្រ្តថ្មីរបស់កម្ពុជា!! ក្រុម Down Town Sport របស់កម្ពុជា បានយកឈ្នះក្រុម Melaka United របស់ ម៉ាឡេសុី ក្នុងលទ្ធផល 5 ទល់នឹង 4 និងឡើងដល់វគ្គ៤ក្រុមចុងក្រោយ នៅក្នុងព្រឹត្តិការណ៍ AFF FUTSAL CUP 2019 ដែលប្រទេសថៃធ្វើជាម្ចាស់ផ្ទះ

BY
Khmernote Media
June 20, 2019

កាលពីម្សិលមិញនេះនៅថ្ងៃទី១៩ មិថុនាដែលត្រូវនឹងថ្ងៃពុធ មានក្រុម Futsal កម្ពុជា Down Town Sport បានចូលរួមព្រឹត្តិការណ៍ធំប្រចាំអាសុីគឺជាការប្រកួតក្នុងពាន AFF Futsal Clup Championship 2019 ដែលប្រទេសថៃធ្វើជាម្ចាស់ផ្ទះ ហើយបានយកឈ្នះ Melaka United របស់ប្រទេសម៉ាឡេសុី ដោយលទ្ធផល ៥ទល់នឹង៤ ជំនួបពូល B។ ដូច្នេះពួកយើងមានកៅអីសំរាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័តហើយ ទោះបើថ្ងៃបន្ទាប់ពួកយើងចាញ់ក៏ដោយ អរគុណប្អូនៗយ៉ាងខ្លាំងដែលបានបង្កើតប្រវិត្តសាស្រ្តថ្មីសំរាប់ក្រុមហ្វុតសាលកម្ពុជាដំបូងគេដែលបានឡើងដល់វគ្គ៤ក្រុមចុងក្រោយ។

គួរបញ្ជាក់ផងដែរថា ក្រុម Down Town Sport នឹងត្រូវប៉ះ Myanmar Imperial University នៅថ្ងៃព្រហស្បតិ៍ ទី២០ មិថុនា ជាបន្ត ខណៈក្រុមទាំងពីរមានកៅអីទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររួចស្រេច។ តោះយើងនាំគ្នាមកមើលទស្សនាវីដេអូចាក់ផ្សាយឡើងវិញទាំងអស់គ្នា៖

 

អត្ថបទ៖ សុគុណា
រូបភាព៖ Down Town Sport
ប្រភព៖ Futsal Thailand – ฟุตซอลไทยแลนด์

Share This Post: