កីឡា

ប្រធានក្លឹប Real Madrid លោកតា Perez ចង់ដណ្តើម Neymar ពីក្លឹប Barcelona ដោយយកកីឡាករម្នាក់ធ្វើជាថ្នូរ នឹងអាចថែមប្រាក់យ៉ាងច្រើនដើម្បីចរចា

BY
Khmernote Media
June 20, 2019

ប្រធានក្លឹបអធិរាជស Real Madrid លោក Florentino Perez មានគម្រោងចង់ឆក់យកកីឡាករ Neymar ពីក្លឹប Barcelona ខណៈដែរមានព័ត៌មានជាច្រើនបានចុះផ្សាយថាកីឡាកររូបនេះអាចនឹងត្រឡប់ទៅ Barcelon វិញ។ តាមរយៈសារព័ត៌មាន Don Balonn បានរាយការណ៍ថា Real Madrid ចង់ចុះកុងត្រាជាមួយ Neymar ហើយអ្វីដែរសំខាន់នោះគឺចង់រារាំង Neymar មិនអោយចូលរួមជាមួយក្លឹបប្រកួតប្រជែង Barcelona ដោយហ៊ានចំណាយលុយ និងធ្វើយ៉ាងណាចរចាជាមួយក្លឹប PSG។

ទោះបីជាយ៉ាងណាក៏ដោយ ក្លឹបយក្សរបស់ប្រទេសបារំាងមួយនេះត្រូវការលុយ ២៥០លានអឺរ៉ូសម្រាប់ Neymar ខណៈដែរមើលទៅប្រហែលជាយ៉ាប់បន្តិចសម្រាប់ក្លឹប Real Madrid ព្រោះទើបតែនឹងចំនាយលុយច្រើនចុះកុងត្រាជាមួយកីឡាករ៥រូបថ្មីៗនៅក្នុងរដូវក្តៅនេះ។ ជាមួយគ្នានោះដែរមានគេរាយការណ៍ថាក្លឹបអេស្ប៉ាញមួយនេះបានផ្តល់សំណើរកីឡាករ Casemiro ទៅកាន់ក្លឹប PSG ចាប់តាំងពីក្លឹបបារំាងមួយនេះបានសរសើរខ្សែបម្រើការពារសញ្ជាតិប្រេសុីលរូបនេះ។

ជាមួយគ្នានេះដែរ កីឡាករ Casemiro ហាក់ដូចជាគ្មានអារម្មណ៍នៅជាមួយក្លឹប Real Madrid ទៀតនោះទេ ហើយលោកអ្នកចាត់ការសញ្ជាតិបារាំង Zinedine Zidane បាននិយាយថាអត់បញ្ហានោះទេសម្រាប់ការចាកចេញរបស់គាត់នោះទេ ដូចនេះការចរចាជាមួយ Neymarគឺអាចទៅរួច។ លើសពីនេះទៅទៀត តំលៃខ្លួនរបស់ Casemiro គឺប្រហែលជា ៦០លានអឺរ៉ូ មានន័យថា Real Madrid ថែមតែ ១៩០លានអឹរ៉ូទៀតប៉ុណ្ណោះដើម្បីយកមកបំពេញតំលៃខ្លួនរបស់ Neymar ២៥០លានអឺរ៉ូ ហើយតំលៃនេះលោក Florentino Perez មានអារម្មណ៍ថាអាចទៅរួច៕

អត្ថបទ៖ សុគុណា
ប្រភព៖ FoxSportAsia

Share This Post: