ចង់បានមែនទែនហើយ!! Real Madrid បានអោយក្លឹប Manchester United ខ្ចីជើងកីឡាករសញ្ជាតិប្រេសុីលម្នាក់ ដើម្បីជាធ្នាក់ក្នុងការចរចាជាមួយ Pogba
- June 21, 2019
មេរបស់ក្លឹបអធិរាជស Real Madrid លោក Zinedine Zidane មិនបានចាត់ទុកកីឡាករ Vinicius នៅក្នុងបញ្ជីរបស់គាត់នោះទេ ហើយលោកប្រធានក្លឹប Florentino Perez ចង់យកកីឡាករសញ្ជាតិប្រេសុីលរូបនេះដើម្បីធ្វើជាធ្នាក់់ក្នុងការបញ្ចុះបញ្ចូលនាំយក Paul Pogba។ តាមរយៈសារព័ត៌មានរបស់ Diario Gol បានអោយដឹងថា លោក Zidane ចង់ប្រើ Brahim Diaz ជាង Vinicius ហើយកំពុងតែនៅតាមដានការលេងរបស់ Eden Hazard និងកីឡាករសញ្ជាតិប្រេសុីលម្នាក់នេះអាចនឹងចាកចេញពីក្លឹបនៅក្នុងរដូវក្តៅនេះ។
ទោះបីជាយ៉ាងណាក៏ដោយ លោក Florentino Perez មិនទាន់មានចិត្តក្នុងការលោកខ្សែប្រយុទ្ធវ័យទើបតែ ១៨ឆ្នាំរូបនេះនៅឡើយទេ ព្រោះគាត់នៅគិតថាកីឡាកររូបនេះអាចអភិវឌ្ឍខ្លួននៅក្នុងរយៈពីរឬបីឆ្នាំទៅមុខទៀត។ តួយ៉ាង កីឡាករ Vinicius ត្រូវបានក្លឹបដាក់អោយក្លឹបធំៗ ខ្ចីជើង ដើម្បីនាំអោយ Real Madrid អាចនាំយកកីឡាករល្បីៗដែលជាទិសដៅរបស់ក្លឹបដូចជា Paul Pogba របស់ Manchester United កីឡាករ Christian Eriksen ពីក្លឹប Tottenham ឬ Neymar ពីក្លឹប PSG។
បើយោងទៅតាមការរាយការណ៍មួយបានអោយដឹងថា Vinicius អចនឹងខ្ចីជើងទៅកាន់ទឹកដី Old Trafford របស់ក្លឹប Manchester United នឹងក្លឹប Real Madrid អាចស្នើក្នុងការចរចាលើកីឡាករ Paul Pogba។ ជាមួយគ្នានេះដែរ មេរបស់បិសាចក្រហមលោក Ole Gunnar Solskjear កំពុងតែសម្លឹងមើលកីឡាករខ្សែប្រយុទ្ធបន្ទាប់ពី Romeo Lukaku នឹងចាកចេញទៅកានក្លឹប Inter Milan៕

អត្ថបទ៖ សុគុណា
ប្រភព៖ FoxSportAsia
- Share This Post:









