ខ្មែរណូត

ស្វែងរក

  • សេដ្ឋកិច្ច

    មកស្គាល់មហាសេដ្ឋី ៥ រូប ដែលសុទ្ធសឹងតែជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ តែមិនចំណាយប្រាក់ទៅលើរថយន្តទំនើបៗ

    BY Liny Chan June 21, 2019
    មកស្គាល់មហាសេដ្ឋី ៥ រូប ដែលសុទ្ធសឹងតែជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ តែមិនចំណាយប្រាក់ទៅលើរថយន្តទំនើបៗ

    មនុស្សជាច្រើនតែងតែគិតថាអ្នកដែលមានទ្រព្យសម្បត្តិច្រើន ការរស់នៅរបស់ពួកគេពោរពេញដោយភាពស៊ីវិល័យ ឡូយឆាយជាមួយរថយន្តទំនើបៗ ផ្ទះធំស្កឹមស្គៃ និងអ្វីៗគ្រប់យ៉ាងដែលចង់បាន ប៉ុន្តែសម្រាប់អ្នកដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតក្នុងពិភពលោក ដែលមានប្រាក់ចំណូលខ្ពស់​ ខុសស្រឡះពីការគិតទាំងនោះ។ ផ្ទុយទៅវិញពួកគេជ្រើសរើសរបៀបក្នុងការរស់នៅយ៉ាងសាមញ្ញបំផុត ដោយត្រូវចេះសន្សំសំចៃ​ទោះបីជាពួកគេអាចរកប្រាក់បានច្រើន និងជាបុគ្គលជោគជ័យក្នុងមុខជំនួញក៏ដោយ។ ខាងក្រោមនេះជាមហាសេដ្ឋី និងបុគ្គលល្បីៗមួយចំនួនដែលប្រើប្រាស់រថយន្តមិនទំនើប ព្រមជាមួយហេតុផលរបស់ពួកគេ បើទោះបីជាត្រូវបានគេស្គាល់ថាជាមហាសេដ្ឋីលំដាប់ពិភពលោកក៏ដោយ៖​

    ១. Alice Walton៖ ស្ត្រីដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅលើពិភពលោកមានតម្លៃជិត ៤៥ ពាន់លានដុល្លារ ដោយបច្ចុប្បន្ន Alice Walton បានប្រើប្រាស់រថយន្ត Ford F-១៥០ King Ranch ស៊េរីឆ្នាំ ២០០៦ ក្រោមហេតុផលសន្សំសំចៃប្រាក់កាស និងមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ នៅពេលដែលឪពុករបស់គាត់ ដែលជាស្ថាបនិកក្រុមហ៊ុន Wal-Mart លោក Sam Walton បានប្រើប្រាស់រថយន្ត Ford F-១៥០ ឆ្នាំ ១៩៧៩ មុនពេលគាត់ស្លាប់។

    ២. Mark Zuckerberg៖ មហាសេដ្ឋីវ័យក្មេង និងបុគ្គលជោគជ័យមួយរូបដែលបានបង្កើតហ្វេសប៊ុក សម្រាប់មនុស្សរាប់លាននាក់នៅជុំវិញពិភពលោក មិនចំណាយប្រាក់ជាច្រើនរបស់លោកទៅលើរថយន្តនោះទេ ដោយសព្វថ្ងៃលោកបានប្រាប់ពីហេតុផលដែលលោកប្រើប្រាស់រថយន្ត Acura TSX ដែលមានតម្លៃត្រឹមតែ ៣០,០០០ ដុល្លារអាមេរិក ដោយសារតែផ្ដល់នូវសុត្ថិភាព ផាសុកភាព និងមិនឆើតឆាយ។

    ៣. Steve Ballmer៖ ដែលជាម្ចាស់ក្លឹប Los Angeles Clippers របស់ក្រុមហ៊ុន NBA ជាមួយទ្រព្យសម្បត្តិជាច្រើន តែបច្ចុប្បន្នលោកប្រើប្រាស់រថយន្ត Ford Fusion Hybrid ឆ្នាំ ២០១០ មានតម្លៃប្រហែល ២៨,០០០ ដុល្លារ មូលហេតុដែលនៅតែប្រើប្រាស់រថយន្តស៊េរីចាស់បែបនេះ ដោយសារតែលោកមានមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ ដោយឪពុករបស់លោកធ្លាប់ធ្វើជាអ្នកគ្រប់គ្រងនៅក្រុមហ៊ុន Ford Motor Company ។

    ៤. Ingvar Kamprad៖ ជាស្ថាបនិកក្រុមហ៊ុន Ikea ដែលត្រូវបានគេស្គាល់ថាជាអ្នកដែលពូកែក្នុងការសន្សំសំចៃប្រាក់ជាងគេ ដោយស្ទើរតែគ្រប់របស់ប្រើប្រាស់ទាំងអស់របស់លោក ភាគច្រើនជារបស់ជជុះ។ ជាមួយគ្នានេះដែរអស់រយៈពេលជិត ២០ឆ្នាំមកហើយ ដែលោកប្រើប្រាស់រថយន្ត ១៩៩៣ Volvo ២៤០ GL ដែលបច្ចុប្បន្នគាត់ទើបតែផ្លាស់ប្ដូររថយន្តថ្មីមួយទៀត ដោយសារតែស្ដាប់តាមការណែនាំពីមិត្តភក្កិ ចំពោះរថយន្តចាស់របស់លោកចាស់ពេក ងាយនឹងបង្កគ្រោះថ្នាក់។

    ៥. Warren Buffett៖ មហាសេដ្ឋីលំដាប់ទី៣ នៅលើពិភពលោកជាមួយទ្រព្យសម្បតិ្តប្រហែលជា ៨២ ពាន់លានដុល្លារ ហើយត្រូវបានគេស្គាល់ថាជាស្ដេចក្នុងការសន្សំសំចៃប្រាក់មួយគ្មានពីរ។ លើសពីនេះលោកបានប្រើប្រាស់រថយន្ត Cadillac DTS ឆ្នាំ ២០០៦ អស់រយៈពេលជិតមួយទសវត្សមកហើយ មុនពេលកូនស្រីរបស់គាត់បានបញ្ចុះបញ្ចូលរូបលោក ក្នុងការរផ្លាស់ប្ដូររថយន្ត Cadillac XTS ស៊េរីថ្មីជាមួយនឹងតម្លៃលក់រាយចំនួន ៤៥,០០០ ដុល្លារ៕

    អត្ថបទ៖ លីនី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay