កូនប្រុសរបស់តារាបាល់ទាត់លំដាប់ពិភពលោក Christiano Ronaldo បានចុះកុងត្រាជាមួយក្លឹបចាស់របស់ឪពុក ដើម្បីដើរតាមកន្លងចាស់របស់ឪពុក
- June 21, 2019
បន្ទាប់ពីបានបង្ហាញខ្លួន នឹងទម្រង់លេងបានយ៉ាងគួរអោយចាប់អារម្មណ៍ជាមួយថ្នាលយុវជនក្លឹប Juventus កូនរបស់កីឡាករ Christiano Ronaldo ដែលមានឈ្មោះថា Cristiano Ronaldo Jr. ត្រូវបានរៀបចំអោយដើរតាមកន្លងចាស់របស់ឪពុកដោយបានចូលរួមជាមួយក្លឹប Sporting CP ដែលជាក្លឹបដំបូងរបស់ Ronaldo មុននឹងឡើងជាកីឡាករអាជីព។
គួរបញ្ជាក់ផងដែរថា Christiano Ronaldo Jr. កាលពីមុនគឺជាកីឡាករលេងនៅក្នុងក្លឹបយុវជនរបស់ក្លឹប Real Madrid ប៉ុន្តែបានផ្លាស់ប្តូរទៅកាន់ក្លឹប Juventus ជាមួយឪពុករបស់គេកាលពីរដូវក្តៅមុន ហើយគាត់បានចាប់ផ្តើមលេងដំបូងបំផុតអោយក្លឹប ដោយយកឈ្នះ៧ទល់១ ពេលប៉ះជាមួយ Lucento នឹងរកបាន៤គ្រាប់ផងដែរនៅក្នុង៧គ្រាប់ដែលក្រុមទទួលបាន។ ក្រោយមកទៀតនៅក្នុងឆ្នាំដដែល កីឡាករដែលទើបនឹងមានអាយុ៩ឆ្នាំរូបនេះរកបាន៧គ្រាប់ទៀតនៅក្នុងការប្រកួតបន្ទាប់ពេលលេងប៉ះក្រុម Maritimo China នៅក្នុងព្រឹត្តិការណ៍ International Maritimo Centenary Tournament នៅក្នុងទីក្រុង Madeira ប្រទេសព័រទុយហ្គាល ដោយក្រុមរបស់គាត់រកបាន២៥ទល់នឹង០។

ជារួមនៅក្នុងឆ្នាំ ២០១៨-២០១៩ របស់កីឡាករ Christiano Ronaldo Jr. រកបាន៥៦គ្រាប់ និង២៦ Assists នៅក្នុងរដូវកាលដំបូងពេលដែលលេងអោយ Juventus U-9 ហើយនៅពេលនេះតាមកាសែតរបស់ប្រទេសព័រទុយហ្គាលបានរាយការណ៍ថា កីឡាករវ័យក្មេង Christiano Ronaldo Jr. នឹងចូលរួមលេងអោយក្លឹប Sporting CP របស់ប្រទេសព័រទុយហ្គាលដើម្បីដើរតាមប្រវត្តិរបស់ឪពុករបស់គេ៕
អត្ថបទ៖ សុគុណា
ប្រភព៖ FoxSportAsia
- Share This Post:










