លែងបានឃើញកីឡាករម្នាក់នេះទៀតហើយ!! អតីតតារាបាល់ទាត់ឆ្នើមរបស់ក្លឹបហង្សក្រហម Liverpool និងជាម្ចាស់ពាន World Cup មួយរូប Fernado Torres បានប្រកាសចូលនិវត្តន៍
- June 21, 2019
អតីតកីឡាករ Liverpool Chelsea ហើយនឹង Atletico Madrid លោក Fernando Torres បានយកប្រព័ន្ធបណ្តាញសង្គម Twitter ដើម្បីប្រកាសពីការចូលនិវត្តន៍ពីបាល់ទាត់។ គួរបញ្ជាក់ផងដែរថាកីឡាករសញ្ជាតិអេស្ប៉ាញអាយុ ៣៥ឆ្នាំបានបង្ហោះនឹងផ្ញើរសារទៅកាន់ពិភពលោកថាគាត់កំពុងបញ្ចប់អាជីពជាកីឡាករបាល់ទាត់អាជីពបន្ទាប់ពីចំណាយពេល ១៨ឆ្នាំរួចមក។ ជាមួយគ្នានេះដែរ គាត់បានបញ្ជាក់ថាគាត់នឹងធ្វើសន្និសីទកាសែតនៅថ្ងៃទី២៣ខែមិថុនានេះដែលត្រូវជាថ្ងៃអាទិត្យនៅម៉ោង១០ព្រឹកពីប្រទេសជប៉ុនដើម្បីពន្យល់ពីការសម្រេចចិត្តរបស់គាត់ផងដែរ។
កីឡាករ Torres បានសប្បាយចិត្តជាមួយនឹងភាពជោគជ័យជាច្រើននៅក្នុងអាជីពជាកីឡាករបាល់ទាត់របស់គាត់ ដោយគាត់បានឈ្នះពាន World Cup និងពាន Euros ពីរជាមួយនឹងក្រុមជម្រើសជាតិអេស្ប៉ាញ។ ហើយចំណែកឯការប្រកបអាជីពជាមួយក្លឹបបាល់ទាត់វិញ គាត់បានឈ្នះពាន Champion League ជាមួយ Chelsea នៅក្នុងឆ្នាំ ២០១២ និងពាន Europa League ពីរដងផងដែរ ដោយពានមួយជាមួយក្លឹប Chelsea និងមួយទៀតជាមួយក្លឹប Atletico Madrid ហើយគាត់ក៏បានឈ្នះពាន FA Cup ម្តងជាមួយក្លឹប Chelsea នៅក្នុងឆ្នាំ ២០១២ផងដែរ។
បន្ថែមពីនេះទៅទៀត Torres បានបង្ហាញខ្លួនលើស ៧០០ប្រកួតនៅក្នុងអាជីពរបស់គាត់ ហើយរកបាន ២៥២គ្រាប់ និងរកបានបន្ថែម ៧៣គ្រាប់បន្ថែមទៀត និងគាត់បានចូលរួមលេងជាមួយក្លឹបធំៗជាច្រើននៅក្នុងទ្វីបអឺរ៉ុបដូចជា Atletico Madrid, Liverpool, Chelsea and AC Milan។ ក្រោយមកគាត់បានផ្លាស់ប្តូរទៅកាន់ក្លឹប Sagan Tosu ប្រទេសជប៉ុនសម្រាប់រដូវកាល ២០១៨-២០១៩ និងបានបង្ហាញវត្តមាន ៣២ប្រកួត ប៉ុន្តែគាត់អាចរកបានត្រឹមតែ ៤គ្រាប់នឹង ២ Assists ប៉ុណ្ណោះ ហើយនេះប្រហែលជាមូលហេតុមួយដែលធ្វើអោយគាត់សម្រេចចិត្តភ្យួរស្បែកជើងរបស់គាត់។ តួយ៉ាង Torres នឹងនៅតែធ្វើអោយអ្នករាល់គ្នាចងចាំនោក្នុងទំព័រប្រវត្តិសាស្រ្តបាល់ទាត់ប្រទេសអេស្ប៉ាញ ដោយគាត់រកបានមួយគ្រាប់ធ្វើអោយអេស្ប៉ាញឈ្នះពាន Euro ពេលប៉ះជាមួយអាឡឺម៉ង់នៅវគ្គផ្តាច់ព្រ័ត្រ៕

អត្ថបទ៖ សុគុណា
ប្រភព៖ Foxsportasia
- Share This Post:










