កីឡា

តារាបាល់ទាត់ខ្សែបម្រើរបស់ក្លឹប Barcelona មួយរូបត្រូវបានល្បួងអោយទៅលេងជាមួយអតីតអ្នកចាត់ការទូទៅរបស់ក្លឹបតោខៀវ Chelsea និងធ្លាប់ដឹកនាំក្លឹបមួយនេះក្លាយជាម្ចាស់ជើងឯក English Premier League ផងដែរ

BY
Khmernote Media
June 22, 2019

តារាបាល់ទាត់សញ្ជាតិក្រូអាត Ivan Rakitic ត្រូវបានគេរាយការណ៍ថាមានរឿងរ៉ាវមិនល្អជាច្រើននៅក្នុងអាជីពរបស់គាត់ដោយនាពេលបច្ចុប្បន្នក្លឹប Barcelona ដែលគាត់កំពុងលេងចង់លក់កីឡាកររូបនេះនៅក្នុងរដូវក្តៅនេះ ខណៈដែរ Rakitic ខ្លួនគាត់ផ្ទាល់ត្រូវបានល្បួងអោយទៅចូលរួមជាមួយក្លឹប Inter Milan ដែលស្ថិតនៅក្នុងការដឹកនាំរបស់អតីតគ្រូបង្វឹកនៅក្នុងក្របខ័ណ្ឌ Premier League លោក Antonio Conte។

តាមរយៈសារព័ត៌មាន Don Balon បានរាយការណ៍មកថា Rakitic ដែលកំពុងតែលម្លឹងការចាកចេញពីក្លឹប Barcelona នៅក្នុងរដូវក្តៅនេះបានបញ្ជាក់ពីការចង់ទៅចូលរួមជាមួយលោក Conte នៅឯប្រទេសអុីតាលី។ ជាមួយគ្នានេះផងដែរ អ្នកចាត់ការទូទៅសញ្ជាតិអុីតាលីដែលមានវ័យ ៤៩ឆ្នាំរូបនេះបានឈ្នះពាន English Premier League ជាមួយតោខៀវ Chelsea នៅក្នុងឆ្នាំ ២០១៦-១៧ មុននឹងគាត់ត្រូវបានបញ្ឃប់ដោយសារតែទម្រង់លេងរបស់ក្រុមធ្លាក់ចុះ។

បន្ថែមពីនេះទៅទៀត អតីតខ្សែបម្រើរបស់ក្រុម Seville រូបនេះត្រូវបានគេរិះគន់ដោយសារតែទម្រង់លេងនៅពាក់កណ្តាលរដូវកាល ២០១៨-២០១៩ ហើយជាពិសេសនៅក្នុងការប្រកួតជើងទីពីរនៅក្នុងពាន Champion League ពេលប៉ះជាមួយ Liverpool និងការប្រកួតជាមួយ Valencia នៅវគ្គផ្តាច់ព្រ័ត្រ Copa del Rey។ ជារួមក្រុម Barcelona បានអស់ឱកាសក្នុងការលើកពានពីរធំនៅក្នុងរដូវកាលចាស់ ហើយកីឡាករខ្សែបម្រើសញ្ជាតិក្រូអាត បានក្លាយជាប្រធានបទ និងជាហេតុផលដែលធ្វើអោយក្លឹបមិនអាចលើកពានបានក្នុងនាមជាខ្សែបម្រើមួយរូប៕

 

អត្ថបទ៖ សុគុណា
ប្រភព៖ FoxSportAsia

Share This Post: