កីឡា

អាចទេមើលទៅ!! កីឡាករម្នាក់របស់បានអោយតំរុយថាម្ចាស់ពាន World Cup កីឡាករ Kylian Mbappe អាចនឹងមកកាន់ទឹកដី Bernabeu នៅរដូវក្តៅនេះ

BY
Khmernote Media
June 24, 2019

នាពេលថ្មីៗនេះមានព័ត៌មានជាច្រើនបាននិយាយពីការដោះដូរកីឡាករ ខណៈដែលរដូវកាលទិញដូរកីឡាករក៏បានមកដល់ ហើយជាពិសេសនៅក្នុងនោះក៏មានព័ត៌មានចចាមអារ៉ាមមួយចំនួននិយាយថាកីឡាករ Kylian Mbappe អាចនឹងចូលរួមជាមួយក្លឹបយក្សអេស៉្បាញ Real Madridផងដែរ។ ជាមួយគ្នានេះដែរថ្មីៗនេះ តារាបាល់ទាត់វ័យក្មេងរបស់ក្លឹប Real Madrid កីឡាករ Vinicius Junior បានផ្តល់ជាតំរុយមួយចំនួនដែលថា តារាបាល់ទាត់វ័យក្មេងដែលបានឈ្នះពាន World Cup កីឡាករ Kylian Mbappe អាចនឹងមកកាន់ទឹកក្លឹប Real Madird តាមរយៈការផ្ញើរសារគ្នាទៅវិញទៅមកនៅក្នុងបណ្តាញសង្គម  Instargram ។

គួរបញ្ជាក់ផងដែរថា តាមរយៈការរាយការណ៍ជាច្រើនបានអោយដឹងថាលោកអ្នកចាត់ការទូទៅសញ្ជាតិបារាំងលោក Zinedine Zindane គឺជាអ្នកគាំទ្រដ៏ធំម្នាក់របស់កីឡាករខ្សែប្រយុទ្ធរបស់ក្លឹប Paris Saint-Germain និងចង់បានកីឡាកររូបនេះចូលរួមនៅក្នុងក្លឹប Real Madrid ផងដែរ។ នៅក្នុងនោះដែរកីឡាករ Vinicius Junior ក៏បាននិយាយប្រាប់អ្នកសារព័ត៌មានប្រទេសបារាំងផងដែរថា ” ជាការពិតណាស់ ខ្ញុំដឹងថារាល់អ្នកគាំទ្រក្លឹប Real Madrid ទាំងអស់ចង់ឃើញ និងសុបិន្តចង់បានកីឡាករ Mbappe ប៉ុន្តែនេះមិនមែនតែអ្នកគាំទ្រក្លឹប Real Madrid គឺអ្នកគាំទ្រគ្រប់ក្រុមទាំងអស់ចង់ឃើញគាត់នៅក្នុងក្របខ័ណ្ឌ La Liga ហើយខ្ញុំគិតថាគាត់នឹងមក។ ជាការពិតណាស់ពួកយើងមិនបានស្គាល់គ្នាពីមុនមកនោះទេប៉ុន្តែយើងបានផ្ញើរសារគ្នានៅក្នុង Instagram ហើយប្រសិនបើគាត់មកមែននោះយើងនឹងបានឈ្នះពានជាមួយគ្នាយ៉ាងច្រើន”៕

អត្ថបទ៖ សុគុណា
ប្រភព៖ FoxSportAsia

Share This Post: