កីឡា

ក្លឹបបិសាចក្រហមអាចនឹងជះលុយយ៉ាងច្រើន និងបំបែកប្រវត្តិសាស្រ្តរបស់ខ្លួនសម្រាប់កីឡាករវ័យក្មេងសញ្ជាតិបារាំងដែលមានវ័យទើបតែ១៥ឆ្នាំ ដើម្បីនាំយកលេងនៅក្នុងទឹកដីអង់គ្លេសនៅរដូវកាលក្រោយ

BY
Khmernote Media
June 26, 2019

ក្លឹបបិសាចក្រហម Masnchester United កំពុងតែចាប់អារម្មណ៍ក្នុងការចុះកុងត្រាជាមួយកីឡាករវ័យក្មេងសញ្ជាតិបារាំង Rayan Cherki ដែលបច្ចុប្បន្នកំពុងតែលេងក្នុងតំបន់ប្រយុទ្ធក្នុងក្របខ័ណ្ឌ Ligue 1 ក្នុងក្លឹប Lyon។ ជាមួយគ្នានេះដែរ ក្លឹបបិសាចក្រហមកំពុងតែត្រៀមចាយលុយច្រើនបំផុតសម្រាប់កីឡាករយុវជនវ័យត្រឹមតែ១៥ឆ្នាំរូបនេះ ហើយកីឡាករ Cherki ជិតដល់ខែដែរអាចដោះដូរនៅក្នុងតំបន់អឺរ៉ុបហើយ ព្រោះគាត់នឹងមានអាយុ១៦ឆ្នាំនៅក្នុងខែសីហាឆ្នាំ ២០១៩ខាងមុខនេះ។

នាពេលថ្មីៗនេះ មានក្លឹបនៅតំបន់អឺរ៉ុបជាច្រើនបានបង្វែរងាកមកចាប់អារម្មណ៍កីឡាកររូបនេះដូចជាក្លឹប Juventus, Real Madrid, Barcelona ហើយនឹងក្លឹប Bayern Munich នេះបើតាមសារព័ត៌មានរបស់ Telegraph ហើយនៅក្នុងនោះក៏មានក្លឹប Manchester United ផងដែរ តែទោះបីជាយ៉ាងណាក៏ដោយវាហាក់ដូចជាចំលែកសម្រាប់ក្លឹបមួយនេះ ដោយជាធម្មតាក្លឹបមិនងាយចង់បានកីឡាករវ័យក្មេងដែលមិនមានជាជនជាតិអង់គ្លេសនោះទេ។

តួយ៉ាង នេះប្រហែលជាពេលវេលាមួយសម្រាប់ក្លឹបយក្សអង់គ្លេសមួយនេះបំបែកប្រវត្តិសាស្រ្តរបស់ខ្លួន នៅក្នុងការចុះកុងត្រាជាមួយកីឡាករដែលទើបតែមានវ័យ ១៥ឆ្នាំរូបនេះ។ គួរបញ្ជាក់ផងដែរថា ប្រធានក្លឹបបារាំង Lyon លោក jean-Michel Aulas ទន្ទឹមរងចាំតំឡើងឋានៈកីឡាករ Cherki អោយលេងឆុតធំក្នុងពេលឆាប់ៗ ហើយពួកគេជឿជាក់ថា បិសាចក្រហម នឹងបំបែកការកំណត់របស់ពួកគេ ដោយដំបូងអោយលេងនៅក្នុងក្លឹបយុវជន និងរងចាំរហូតដល់គាត់អាយុ ១៧ឆ្នាំនឹងអោយលេងឈុតធំរបស់ក្លឹបតែម្តង៕

អត្ថបទ៖ សុគុណា
ប្រភព៖ FoxSportAsia

Share This Post: