Real Madrid ងាកមករក Lewandowski ជំនួស Harry Kane វិញ ក្រោយពេល Real Madrid ព្រួយបារម្ភអំពីតម្លៃផ្ទេររបស់ Harry Kane ថ្លៃពេក
- March 22, 2018
ក្លឹបអធិរាជសរ Real Madrid មានការបារម្ភយ៉ាងខ្លាំងអំពីតម្លៃផ្ទេររបស់ខ្សែប្រយុទ្ធ Harry Kane មកកាន់ទឹកដី Santiago Bernabeu ហើយពេលនេះក្លឹបអធិរាជសរ Real Madrid បានបង្វែលទិសដៅមករកខ្សែប្រយុទ្ធ Robert Lewandowski របស់ក្លឹប Bayern Munich វិញ។

ក្លឹបអធិរាជសរ Real Madrid មានទំនាក់ទំនងយ៉ាងខ្លាំងជាមួយនឹងខ្សែប្រយុទ្ធ Harry Kane របស់ក្លឹបមាន់ខ្នាយមាស Tottenham Hotspur ប៉ុន្ដែក្លឹបអធិរាជសរ Real Madrid កំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីតម្លៃផ្ទេររបស់ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះ។ តម្លៃខ្លួនរបស់ Harry Kane ត្រូវបានគេរំពឹងទុកថាអាចនឹងមានតម្លៃថ្លៃនឹកស្មានពុំដល់។
ពេលនេះក្លឹបអធិរាជសរ Real Madrid បានបង្វែលទិសដៅរបស់ខ្លួនមករកខ្សែប្រយុទ្ធ Robert Lewandowski ជំនួសវិញហើយក្លឹបអធិរាជសរ Real Madrid សង្ឃឹមថាក្លឹបយក្សអាឡឺម៉ង់ Bayern Munich នឹងពិចារណាក្នុងការលក់ Lewandowski អោយពួកគេក្នុងតម្លៃផ្ទេរ 100លានអឺរ៉ូ។

បុត្រ
ប្រភព៖ Goal
- Share This Post:






