កីឡា

Chelsea បានដាក់សំណើរសុំទិញខ្សែប្រយុទ្ធ Icardi ពីក្លឹប Inter Milan ក្នុងតម្លៃផ្ទេរ 63លានផោន បន្ទាប់ពី Chelsea មិនទាន់មានទំនុកចិត្តលើខ្សែប្រយុទ្ធ Morata

BY
Khmernote Media
March 22, 2018

យោងតាមសារពត៌មាន AS បានចុះផ្សាយអោយដឹងថា៖ ក្លឹបតោខៀវ Chelsea បានដាក់សំណើរសុំដេញថ្លៃខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Mauro Icardi ពីក្លឹបយក្សអ៊ីតាលី Inter Milan ក្នុងតម្លៃផ្ទេរ 63លានផោន។

ការដាក់សំណើរសុំទិញខ្សែប្រយុទ្ធ Icardi របស់ក្លឹបតោខៀវ Chelsea នេះត្រូវបានក្លឹប Inter Milan ច្រានចោល ខណៈដែលក្លឹប Inter Milan ចង់បានតម្លៃខ្លួនរបស់ខ្សែប្រយុទ្ធ Mauro Icardi មិនតិចជាង 100លានអឺរ៉ូ។ ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះត្រូវបានក្លឹបធំៗជាច្រើននៅក្នុងទ្វីបអឺរ៉ុបចាប់អារម្មណ៍ កាលពីទីផ្សារដោះដូរកីឡាកររដូវក្ដៅកន្លងទៅនេះមានក្លឹបជាច្រើនបានដេញថ្លៃ Icardi ពីក្លឹប Inter Milan ប៉ុន្ដែសំណើរទាំងអស់ត្រូវបានក្លឹប Inter Milan ច្រានចោល។

ការដេញថ្លៃខ្សែប្រយុទ្ធ Mauro Icardi ពីក្លឹប Inter Milan នេះគឺបន្ទាប់ពីក្លឹបតោខៀវ Chelsea មិនទាន់មានទំនុកចិត្តលើខ្សែប្រយុទ្ធ Alvaro Morata ដែល Chelsea ទិញពីក្លឹបអធិរាជសរ Real Madrid កាលពីដើមរដូវកាលកន្លងទៅ។ ទោះជាយ៉ាងខ្សែប្រយុទ្ធ Mauro Icardi គឺជាគោលដៅសំខាន់របស់ Chelsea នៅក្នុងពេលទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខនេះ។

បុត្រ

ប្រភព៖ Goal

Share This Post: