កីឡា

អតីតប្រធានក្រុមបិសាចក្រហម Manchester United កីឡាករខ្សែការពារ Antonio Valencia ត្រឡប់ទៅលេងអោយក្លឹបស្រុកកំណើតវិញ

BY
Khmernote Media
June 29, 2019

ថ្មីៗនេះមានគេរាយការណ៍ថា ក្លឹប LDU Quito បានសម្រេចចុះកុងត្រារយៈពេលពីរឆ្នាំជាមួយតារាបាល់ទាត់សញ្ជាតិអេក្វាដ័រ Antonio Valencia។ គួរបញ្ជាក់ផងដែរថាអតីតតារាបាល់ទាត់ និងជាប្រធានក្រុមរបស់ក្លឹប Manchester United កីឡាករ Antonia Valencia បានត្រឡប់ទៅកាន់ទឹកដីប្រទេសអេក្វាដ័រវិញហើយដោយចូលរួមជាមួយក្លឹប LDU Quito។ ជាមួយគ្នានេះផងដែរក្លឹបបានប្រកាសជាផ្លូវការក្នុងការឈានចូលមកដល់របស់កីឡាករ Valencia នៅក្នុងថ្ងៃសុក្រម្សិលមិញនេះជាមួយនឹងការចុះកុងត្រាចំនួន២ឆ្នាំ និងអាចមានជម្រើសរហូតដល់រដូវកាលទី៣ផងដែរ។

បន្ថែមពីនេះទៅទៀត Valencia បានលើកពាន English Premier League ចំនួន២លើក FA Cup មួយ និងពាន Europa Leagueចំនួន១ផងដែរបន្ទាប់ពីបានចូលរួមជាមួយក្លឹបយក្សអង់គ្លេសមួយនេះចំនួន១០ឆ្នាំនៅក្នុង Old Trafford ក្រោយពីចាកចេញពីក្លឹប Wigan Athletic នៅក្នុងឆ្នាំ ២០០៩។ ដោយឡែកកុងត្រារបស់ Valencia មិនត្រូវបានបន្តនោះឡើយបន្ទាប់ពីរដូវកាល ២០១៨-២០១៩ ហើយគាត់ក៏បានចាកចេញទៅស្រុកកំណើតរបស់គាត់វិញ និងបន្តអាជីពរបស់គាត់នៅឆ្នាំបន្តបន្ទាប់ទៀត។ មួយវិញវិញទៀត កីឡាករដែលនឹងមកជំនួសគាត់នៅក្នុងរយៈពេលដ៏វែងខាងមុខនេះគឺជាកីឡាករ Aaron Wan-Bissaka ដែលជាកីឡាកររបស់ Crystal Palace៕

អត្ថបទ៖ សុគុណា
ប្រភព៖ FoxSportAsia

Share This Post: