អីយ៉ាស់!! Fan របស់កីឡាកររូបសង្ហា James Rodriguez មានសង្ឃឹមវិញហើយ!! លោកគ្រូបង្វឹក Diego Simeone របស់ក្លឹបយក្សនៅអេស្ប៉ាញ Atletico Madrid ចាប់អារម្មណ៍ និងចង់បានកីឡាករ James យ៉ាងខ្លាំង
- June 29, 2019
កាលពីពេលថ្មីៗនេះមាន សារព័ត៌មានជាច្រើនបានចុះផ្សាយ និងនិយាយពីអនាគតរបស់ខ្សែប្រយុទ្ធសញ្ជាតិកូឡុំប៊ី James Rodriguez ប៉ុន្តែមិនទាន់តមានព័ត៌មានណាមួយជាផ្លូវការនៅឡើយទេថារូបគេនឹងត្រូវទៅចូលរួមជាមួយក្លឹបណានោះទេ ខណៈដែរកៅអីនៅក្នុងក្លឹប Real Madrid ហាក់ដូចជានៅមានភាពស្រពិចស្រពិលនៅឡើយ។ ទន្ទឹមនឹងនេះដែរកីឡាករសញ្ជាតិកូឡុំប៊ីរូបនេះបានស្នើក្នុងការចាកចេញទៅក្លឹប Napoli ប្រទេសអុីតាលី ខណៈដែរលោក Diego Simone ចង់នំាយកកីឡាករ Jame Rodriguez មកកាន់ក្លឹប Atetico Madrid នេះបើយោងទៅតាមសារព័ត៌មាន El Transistor។
គួរបញ្ជាក់ផងដែរថា ក្លឹប At. Madrid បានចែកផ្លូវជាមួយកីឡារកមួយចំនួនរួចហើយនៅក្នុងរដូវក្តៅនេះដូចជា Lucas hernandez Diego Godin ហើយនិងកីឡាករ Juanfran ហើយចំណែកឯកីឡាករ Antione Griezmann ក៏រៀបបង្វិចនឹងចាកចាញផងដែរ។ បន្ថែមពីនេះទៅទៀតពួកគេបាននាំយកកីឡាករវ័យក្មេងសញ្ជាតិព័រទុយហ្គាល Joao Felix រួចហើយ និងឥឡូវត្រូវបានគេរាយការណ៍ថាកំពុងតែចរចាជាមួយ James ដូចគ្នា ៕

អត្ថបទ៖ សុគុណា
ប្រភព៖ Goal.com
- Share This Post:









