ទោះបីជាគូរប្រកួតរបស់ក្រុម The Parkway ជាក្រុមខ្លាំងក៏ដោយ ក៏ក្រុមចំណូលថ្មីមួយនេះបានត្រៀមលក្ខណៈរួចរាល់ហើយមុនប៉ះ ឆន្ទៈកីឡា ក្នុងសប្ដាហ៍នេះ
- March 22, 2018
មុននេះបន្ដិចក្រុមការងារសារពត៌មាន Khmernote បានធ្វើបទសំភានស៍ជាមួយនឹងអ្នកតំណាងក្រុម The Parkway ដែលត្រូវប៉ះជាមួយនឹងក្រុម ក្រុមឆន្ទៈកីឡា នៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 សប្ដាហ៍ទី 10 ក្នុងថ្ងៃអាទិត្យសប្ដាហ៍នេះ។

នៅក្នុងបទសំភាសន៍ជាមួយនឹងអ្នកតំណែងក្រុម The Parkway នេះគាត់បានប្រាប់មកកាន់ក្រុមសារពត៌មាន Khmernote ថា៖ ចំពោះគូរប្រកួតរបស់គាត់ក្រុម ឆន្ទៈកីឡា ក្រុមយល់ឃើញថាគូរប្រកួតរបស់គាត់គឺជាក្រុមខ្លាំងមួយនៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup នេះដោយសារតែក្រុម ឆន្ទៈកីឡា ធ្លាប់មានបទពិសោធន៍ជាច្រើនចូលរួមការប្រកួតពានរង្វាន់ជាច្រើនហើយក៏មានឈ្មោះបោះសំលេងផងដែរ។ ចំពោះទំរង់លេងរបស់ក្រុម ឆន្ទៈកីឡា វិញគាត់យល់ឃើញថាទំរង់របស់គេគឺល្អដោយសារតែពួកគេលេងជាមួយគ្នាយូរ ជាពិសេសមានការយល់ចិត្តគ្នាល្អ។
ចំណែកឯក្រុម The Parkway របស់គាត់វិញគឺទើបតែបង្កើតឡើងនៅក្នុងឆ្នាំ 2017 នេះទេ ហើយជាពិសេសបងអ្នកតំណាងក្រុម The Parkway នេះគឺជាម្ចាស់តារាងទីលាន T-Soccer នេះតែម្ដង។ កីឡាករបស់ក្រុម The Parkway ភាគច្រើនគឺជាសិស្ស និស្សិត និងបុគ្គលិកក្រុមហ៊ុន។ ក្រុមរបស់គាត់ទើបតែបង្កើតអញ្ចឹងគឺគ្មានកីឡាករអាជីពចូលរួមទេ។ ជាទូទៅក្នុងមួយសប្ដាហ៍គាត់តែងតែកោះហៅកូនក្រុមរបស់គាត់មកហ្វឹកហាត់ដើម្បីត្រៀមប្រកួត។ ក្នុងមួយសប្ដាហ៍គាត់បានបង្ហើបថាកូនក្រុមរបស់គាត់បានហ្វឹកហាត់តែ 1 ដងឫ 2 ដងតែប៉ុណ្ណោះដោយសារតែកូនក្រុមរបស់គាត់ភាគច្រើនគឺរវល់សិក្សានិងបំពេញការងារ។
ចំពោះការប្រកួតដែលរៀបចំឡើងដោយក្រុមហ៊ុន Ganzberg Beer នេះគឺយល់ថាការប្រកួតនេះគឺជាប្រកួតដ៏ល្អ ដែលក្រុមហ៊ុន Ganzberg Beer បានជំរុញអោយយុវជនជាច្រើនជៀសឆ្ងាយពីការសេពគ្រឿងញៀនងាកមករកកីឡាហើយជាពិសេសការប្រកួតពានរង្វាន់ Ganzberg Cup គឺក្រុមហ៊ុន Ganzberg Beer បានជួយអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់អោយមានការរីកចម្រើនទោះមិនមែនកីឡាករអាជីពក៏អាចចូលរួមលេងបានដែរ។

បុត្រ
- Share This Post:






