កីឡា

លោក Mourinho លេងមែនទែនហើយ! Man Utd ត្រៀមលុយ 260លានផោន ហើយថែម Pogba មួយទៀតដើម្បីទិញ Neymar ពីក្លឹប PSG

BY
Khmernote Media
March 23, 2018

លោក Jose Mourinho ដែលជាគ្រូបង្វឹករបស់ក្លឹបបិសាចក្រហម Manchester United កំពុងពិចារណាក្នុងការដេញថ្លៃខ្សែប្រយុទ្ធ Neymar ពីក្លឹបអ្នកមានបារាំង PSG ក្នុងតម្លៃផ្ទេរ 260លានផោន ហើយបន្ថែមខ្សែបម្រើ Paul Pogba ទៅ PSG មួយទៀតដើម្បីជាថ្នូរក្នុងការទិញ Neymar។

 

នៅក្នុងរដូវកាលដំបូងជាមួយនឹងក្លឹបអ្នកមានបារាំង PSG នេះខ្សែប្រយុទ្ធ Neymar ហាក់ដូចជាមានការមិនពេញចិត្តជាមួយនឹងក្លឹបអ្នកមានបារាំង PSG មួយនេះ។ ដោយសម្លឹងឃើញបែបនេះ លោក Jose Mourinho ដែលជាអ្នកចាត់ការណ៍និងជាគ្រូបង្វឹករបស់ក្លឹបបិសាចក្រហម Manchester United មានបំណងចង់បានខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះមកចូលរួមលេងជាមួយនឹងក្លឹបបិសាចក្រហម Manchester United នៅក្នុងរដូវកាលក្រោយនេះ។

ដូចគ្នានឹងនោះដែរក្លឹបអធិរាជសរ Real Madrid ក៏កំពុងមានទំនាក់ទំនងជាមួយនឹងខ្សែប្រយុទ្ធ Neymar ដូចគ្នាប៉ុន្ដែមកដល់ពេលនេះមិនទាន់មានដំណឹងច្បាស់ការណ៍ណាមួយបញ្ជាក់ថាខ្សែប្រយុទ្ធ Neymar ចូលរួមជាមួយនឹងក្លឹបអធិរាជសរ Real Madrid នៅក្នុងរដូវកាលក្រោយនៅឡើយទេ។

ក្លឹបបិសាចក្រហម Manchester United គ្រោងនឹងត្រៀមលុយប្រមាណជាង 260លានផោន រួមជាមួយនឹងខ្សែបម្រើ Paul Pogba បន្ថែមពីលើមួយទៀតដើម្បីត្រៀមដេញថ្លៃខ្សែប្រយុទ្ធ Neymar ពីក្លឹប PSG នៅក្នុងរដូវកាលក្រោយនេះ។

បុត្រ

ប្រភព៖ Goal

Share This Post: