គ្រោះរញ្ជួយដីក្រោមបាតសមុទ្រកម្រិត៦,១ រិចទ័រ នៅកោះបាលី បំផ្លាញខ្លោងទ្វារបុរាណដ៏ល្បី
ឥណ្ឌូនេស៊ី៖ គ្រោះរញ្ជួយដីក្រោមបាតសមុទ្រមួយបានវាយប្រហារតំបន់ភាគខាងត្បូងកោះបាលី ប្រទេសឥណ្ឌូនេស៊ី នេះបើយោងតាមសេចក្តីរាយការណ៍បន្ទាន់មួយរបស់សារព័ត៌មាន CHANNELNEWSASIA។ តាមការបញ្ជាក់របស់ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូនេស៊ីបានឲ្យដឹងថា គ្រោះរញ្ជួយដីក្រោមបាតសមុទ្របានកើតឡើងក្នុងកម្រិត ៦,១ រិចទ័រ ហើយវាបានកើតឡើងក្នុងរយៈចម្ងាយ ១០២ គីឡូម៉ែត្រពីកោះបាលី និងស្ថិតក្នុងជម្រៅ ១០០ គីឡូម៉ែត្រនៅក្នុងបាតសមុទ្រផងដែរ។ របាយការណ៍បឋមបានឲ្យដឹងថា ប្រាសាទ Lokanatha ដែលជាតំបន់ទេសចរណ៍ដ៏សំខាន់មួយនៅលើកោះបាលីនោះ បានទទួលរងនូវការខូចខាតតិចតួច តែមិនរងនូវការបំផ្លាញទាំងស្រុងនោះទេ។
ចំពោះជនរងគ្រោះវិញក៏គេនៅមិនទាន់រកឃើញថាមាននណាម្នាក់មានរបួសធ្ងន់ធ្ងរដែរ ដោយគ្រោះរញ្ជួញដីគ្រាន់តែបានបង្កឲ្យមានការភ្ញាក់ផ្អើលមួយក្នុងចំណោមភ្ញៀវទេសចរណ៍ប៉ុណ្ណោះ។ យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះ ក្រុមការងារជួយសង្គ្រោះនៅតែបន្តការងាររបស់ខ្លួន ក្រែងមានជនរងគ្រោះណាម្នាក់ដែលគេមិនទាន់រកឃើញ៕

អត្ថបទ៖ ភក្តី
