ខ្មែរណូត

ស្វែងរក

  • PR

    ក្រុមហ៊ុន Cellcard ឈ្នះពានរង្វាន់ពី Ookla® លើ Speedtest ៣ឆ្នាំជាប់ៗគ្នា

    BY Khmernote Media July 16, 2019
    ក្រុមហ៊ុន Cellcard ឈ្នះពានរង្វាន់ពី Ookla® លើ Speedtest ៣ឆ្នាំជាប់ៗគ្នា

    ក្រុមហ៊ុន Cellcard បានប្រកាសនៅថ្ងៃនេះថា ក្រុមហ៊ុនបានឈ្នះពានរង្វាន់ពីស្ថាប័ន Ookla លើ Speedtest ក្នុងនាមជាប្រតិបត្តិករដែលមានភាពរីកចម្រើនមួយ នៅប្រទេសកម្ពុជាដែលត្រៀមខ្លួនរួចរាល់ សម្រាប់ការនាំយកបច្ចេកវិទ្យា 5G របស់ខ្លួន។
    នៅក្នុងរបាយការណ៍ផ្លួវការរបស់ពានរង្វាន់ Ookla Speedtest Awards សម្រាប់ត្រីមាសទី១ និង ទី២ ឆ្នាំ២០១៩ ក្រុមហ៊ុន Cellcard ត្រូវបានរំលេចយ៉ាងច្បាស់ថាជាជ័យលាភីមួយ មិនត្រឹមតែនៅទូទាំងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែនៅរាជធានីភ្នំពេញ ក៏ដូចជាក្រុងប៉ោយប៉ែត និងក្រុងសិរីសោភ័ណ ដែលជាទីក្រុងដែលមានការរីកចម្រើនបំផុតនៅក្នុងខេត្តបន្ទាយមានជ័យ ដែលជាព្រំដែនរវាងខ្មែរ និងថៃ។

    នៅទូទាំងប្រទេស ក្រុមហ៊ុន Cellcard បានសម្រេចពិន្ទុនៃល្បឿនដល់ទៅ 17.51ពិន្ទុ ហើយ11.36 ពិន្ទុបានទៅលើក្រុមហ៊ុន Smart Axiata ដែលដេញប្រកៀក និង 3.46 ពិន្ទុ បានទៅលើក្រុមហ៊ុន Metfone ដែលជាដៃគូប្រកួតប្រជែងដ៏ធំមួយទៀត។
    មានប្រសាសន៍នៅក្នុងសន្និសីទថ្ងៃនេះ នាយកប្រតិបត្តិក្រុមហ៊ុន Cellcard លោក Ian Watson បាននិយាយថាពានរង្វាន់នេះបានបង្ហាញពីការប្តេជ្ញាចិត្តបន្ថែមទៀតរបស់ក្រុមហ៊ុន ក្នុងការផ្តល់ជូននូវល្បឿនអ៊ីនធើណិតលឿនតាមដែលអាចធ្វើបានជូនអតិថិជន ដែលមានតម្រូវការប្រើប្រាស់ទិន្នន័យកាន់តែច្រើនបន្ថែមទៀត។

    «ទិន្នន័យនេះ កំពុងដើរតួនាទីកាន់តែចាំបាច់ខ្លាំងឡើងៗ នៅក្នុងជីវិតរស់នៅរបស់ប្រជាជន ខណៈពេលដែលតម្រូវការប្រើប្រាស់ប្រចាំថ្ងៃរបស់ពួកគេកាន់តែកើនឡើង។
    «ពួកយើងកំពុងរៀបចំផែនការសម្រាប់តម្រូវការទិន្នន័យ ដើម្បីធ្វើការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនាពេលអនាគតដ៏ខ្លី ពីព្រោះថាបច្ចេកវិទ្យា pre5G និង 5G របស់យើងផ្តល់លទ្ធភាពក្នុងការពង្រឹងសេវាអ៊ីនធើណេតលើទូរស័ព្ទដៃ។
    «អតិថិជនរបស់ក្រុមហ៊ុន Cellcard នៅតំបន់មួយចំនួនអាចប្រើប្រាស់ល្បឿនទាញយករហូតដល់ទៅ 150 Mbps។ ជាមួយនឹងទីតាំងដែលត្រូវបានជ្រើសរើសដោយ 3CA និង MIMO ដែលអាចទាញយកល្បឿនរហូតដល់ 300mbps ហើយឆាប់ៗនេះល្បឿននឹងកើនឡើងដល់ទៅ1Gbps ហើយអាចលឿនជាងនេះ ជាមួយនឹងបច្ចេកវិទ្យា 5G។

    «យុទ្ធសាស្ត្ររបស់ពួកយើង គឺផ្ដោតសំខាន់លើការផ្តល់ល្បឿនតាមតម្រូវការរបស់អតិថិជនក្នុងការរស់នៅប្រកបដោយភាពទាន់សម័យរបស់ពួកគេ ដែលមិនមែនត្រឹមតែថ្ងៃនេះប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ថ្ងៃស្អែកបន្តទៀតដែរ»។

    លោកបាននិយាយថា ស្របពេលដែលពានរង្វាន់ Ookla ថ្ងៃនេះត្រូវបានទទួលស្គាល់លើជោគជ័យរបស់Cellcard លើបច្ចេកវិទ្យា4G ល្បឿនអ៊ីនធើណេតនេះ គឺពិតជាការវាស់វែងដ៏សំខាន់សម្រាប់បច្ចេកវិទ្យា5G និងល្បឿនរបស់វា។

    លោកបន្តថា៖ «Ookla បាន និងកំពុងតាមដានការដាក់ដំណើរការបច្ចេកវិទ្យា 5G នៅតាមបណ្តាទីក្រុងនានា និងនៅប្រទេសទូទាំងសកលលោកដូចជា សហរដ្ឋអាមេរិក កូរ៉េខាងត្បូង ស្វីស និង វៀតណាម»។

    លោកបន្ថែមទៀតថា៖ «ពួកយើងទន្ទឹងមើលការដាក់បញ្ចូលប្រទេសកម្ពុជាទៅក្នុងបញ្ជីវាស់វែងទាំងនោះនៅដើមឆ្នាំក្រោយ ហើយពួកយើងក៏រំពឹងថានឹងមានប្រជាជនជាច្រើនដែលប្រើប្រាស់ទូរស័ព្ទ ឬ ឧបករណ៍ដែលអាចទ្រទ្រង់បច្ចេកវិទ្យា 5G បាន»។
    លោក Watson បាននិយាយថា ក្រុមហ៊ុន Cellcard នឹងបន្តវិនិយោគបន្ថែមលើបច្ចេកវិទ្យា 4G ឲ្យបានទូទាំប្រទេសដើម្បីពង្រឹងបន្ថែមលើសេវាគ្របដណ្តប់ទាំងក្នុងផ្ទះ អគារ ផ្លូវសំខាន់ៗ និងទីប្រជុំជន។ «ប៉ុន្តែស្របគ្នានេះ យើងកំពុងធ្វើផែនការផ្តល់ជូនគម្រោងបន្ថែមសម្រាប់ 5G នៅតាមបណ្តាទីក្រុងសំខាន់ៗសម្រាប់ទាំងអតិថិជន ក៏ដូចជាសហគ្រាស»។
    នៅក្នុងសន្និសីទសារព័ត៌មានថ្ងៃនេះ ក្រុមហ៊ុន Cellcard បានបង្ហាញថាតើអនាគតនៅក្នុងពេលដ៏ខ្លីនេះនឹងមានរូបរាងដូចម្តេចសម្រាប់អតិថិជនជាមួយការដាក់បង្ហាញមនុស្ស hologram ដំបូងបង្អស់នៅកម្ពុជា និងមាតិកា3D ដទៃទៀត រួមជាមួយ Augmented Reality ជាដើម។

    កម្មវិធីនេះត្រូវបានចូលរួមដោយ៖
    • អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អ្នកឧកញ៉ា គិត ម៉េង
    • ប្រធាននិយ័តករទូរគមនាគមន៍កម្ពុជា ឯកឧត្តម ម៉ូវ ចរិយា
    • រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឯកឧត្តម សុខ ពុទ្ធិវុធ
    • អតិថិជនពាណិជ្ជកម្មលំដាប់ VIP របស់ក្រុមហ៊ុន Cellcard
    • ថ្នាក់ដឹកនាំក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប

    ទាញយករបាយការណ៍ផ្លូវការពេញលេញរបស់ Ookla៖ https://www.speedtest.net/awards/cambodia/

    អំពីពានរង្វាន់ Speedtest៖
    Ookla «បណ្តាញទូរស័ព្ទចល័តដែលលឿនជាងគេបំផុតនៅកម្ពុជា»
    របាយការណ៍ផ្លូវការបង្ហាញថា ពិន្ទុល្បឿនរបស់ Cellcard សម្រាប់ត្រីមាសទី១និងទី២នៅឆ្នាំ២០១៩ គឺ 17.51។ ពិន្ទុរួមនៃល្បឿនបញ្ចូលទាំងការលើល្បឿននៃការទាញយក18.99 Mbps និងល្បឿនផ្ទុកជាមធ្យម 14.02 Mbps លើឧបករណ៍ដែលមានសមត្ថភាពលើបច្ចេកវិទ្យា LTE។

    ពិន្ទុរបស់ល្បឿន Cellcard គឺ 17.51 ដែលឈ្នះដាច់ដៃគូប្រកួតប្រជែង៖
    • Smart: 11.36
    • Yes: 7.66
    • Metfone: 3.46
    របាយការណ៍ពេញមាននៅ៖ https://www.speedtest.net/awards/cambodia/

    តារាងពានរង្វាន់ដ៏គួរអោយចាប់អារម្មណ៍របស់ Cellcard ចាប់តាំងពីការដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យា 4G LTE ពីឆ្នាំ 2017 រួមមាន:
    កក្កដា 2019 ពានរង្វាន់ បណ្តាញទំនាក់ទំនងទូរស័ព្ទចល័តដែលលឿនជាងគេបំផុតនៅកម្ពុជា ពីOokla ពីអំឡុងខែមករា ដល់ មិថុនា ឆ្នាំ២០១៩
    ឧសភា 2019 ពានរង្វាន់ អ្នកផ្តល់សេវាទូរស័ព្ទចល័តល្អជាងគេ ដោយ International Finance
    ពានរង្វាន់ The Best Emerging Market Operator ដែលផ្តល់ជូនដោយទូរគមនាគមន៍អាស៊ី
    កុម្ភៈ 2019 ពានរង្វាន់បណ្តាញទូរស័ព្ទដែលលឿនបំផុតផ្តល់ជូនដោយស្ថាប័ន Ookla សម្រាប់ខែ
    កក្កដាដល់ខែធ្នូ 2018
    «បទពិសោធន៍នាំមុខគេលើល្បឿនទាញយក និងល្បឿនអាប់ឡូត» ពី Opensignal សម្រាប់ខែតុលាដល់ខែធ្នូ 2018
    មករា 2019 ពានរង្វាន់ Cambodia’s Best Brand Award ពី CMO Asia
    ធ្នូ 2018 ពានរង្វាន់ក្រុមហ៊ុនទូរគមនាគមន៍ដែលលូតលាស់លឿនបំផុត ពី Global Banking &Finance Review
    ពានរង្វាន់អ្នកផ្តល់បណ្តាញទូរស័ព្ទដែលគួរទុកចិត្តបំផុតក្នុងប្រទេសកម្ពុជា ពី IDG ASEAN
    វិច្ឆិកា 2018 ទូរគមនាគមន៍ដ៏គួរទុកចិត្តបំផុតឆ្នាំ 2018 ក្នុងប្រទេសកម្ពុជា ពី Global Brands Magazine
    កញ្ញា 2018 ពានរង្វាន់ People’s Choice Award ពីបច្ចេកវិទ្យា 5G អាស៊ី (ប្រចាំឆ្នាំ CXO Operator)
    កក្កដា 2018 ពានរង្វាន់បណ្តាញទូរស័ព្ទដែលលឿនបំផុតផ្តល់ជូនដោយស្ថាប័ន Ookla សម្រាប់ខែ
    មករា ដល់ខែមិថុនា 2018
    មេសា 2018 ពានរង្វាន់បណ្តាញទូរស័ព្ទដែលលឿនបំផុតផ្តល់ជូនដោយស្ថាប័ន Ookla សម្រាប់ខែ
    កក្កដា ដល់ខែធ្នូ 2017
    កុម្ភៈ 2018 4G ល្បឿនទាញយក 3Gល្បឿនទាញយក ល្បឿនទាញយកសរុបនិង 3G Latency ពី
    OpenSignal សម្រាប់អំឡុងពេលខែតុលាដល់ធ្នូ 2017 ខែ តុលាដល់ខែធ្នូ
    កក្កដា 2017 ប្រតិបត្តិករទូរគមនាគមន៍ដែលទុកចិត្តបំផុតរបស់កម្ពុជាដោយIDG ASEAN
    មេសា 2017 បណ្តាញទូរស័ព្ទចល័តលឿនបំផុតពី Ooklaសម្រាប់អំឡុងខែមករាដល់មិថុនា 2017

    អំពី Ookla
    Ookla ដែលជាក្រុមហ៊ុនស្ថិតនៅពីក្រោយSpeedtest គឺជាអ្នកនាំមុខគេក្នុងការធ្វើតេស្តនិងវិភាគលើប្រព័ន្ធអ៊ីនធឺណិត។ ត្រូវបានប្រើប្រាស់ជាង 20 ពាន់លានដងនៅទូទាំងពិភពលោក Speedtest by Ookla គឺជាវិធីត្រឹមត្រូវបំផុតក្នុងការវាស់ស្ទង់លើបណ្តាញអ៊ីនធឺណិត។ Speedtest ផ្តល់ជូនអ្នកដែលមានការយល់ឃើញឯករាជ្យអំពីល្បឿននិងគុណភាពនៃការតភ្ជាប់អ៊ីនធឺណិតនិងចល័តថេរ។ ទាំងនេះផ្តល់ឱ្យអតិថិជននូវព័ត៌មានដែលពួកគេត្រូវការដើម្បីយល់ និងដោះស្រាយបញ្ហាបទពិសោធន៍អ៊ីនធើណិតរបស់ពួកគេ។ Ookla ផ្លាស់ប្តូរការធ្វើតេស្តពិភពលោករាប់ពាន់លានទាំងនេះឱ្យទៅជាឧបករណ៍ស្រាវជ្រាវសំខាន់ៗ។ ផលិតផលស្នូលរបស់ក្រុមហ៊ុនគឺ Speedtest Intelligence ដែលត្រូវបានប្រើប្រាស់ដោយ ISPs ក្រុមហ៊ុនដឹកជញ្ជូន ក្រុមហ៊ុននានា សាកលវិទ្យាល័យ និង ភ្នាក់ងាររដ្ឋាភិបាលដែលជឿជាក់លើការប្តេជ្ញាចិត្តរបស់ Ookla ចំពោះគុណភាពនិងអព្យាក្រិត្យ។ ដោយមានទីស្នាក់ការកណ្តាលនៅទីក្រុងស៊ីថល រដ្ឋធានីវ៉ាស៊ីនតោន និងការិយាល័យបន្ថែមទៀតនៅទីក្រុង Dublin ប្រទេសអៀកឡង់ Ookla បានផ្តល់ការយល់ដឹងទូលំទូលាយទៅពិភពលោកទៅក្នុងវិស័យទូរគមនាគមន៍ចាប់តាំងពីឆ្នាំ 2006 ។
    ចូលអានរបាយការណ៍ពេញ https://www.speedtest.net/awards/cambodia/

    សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖ Naikeang Din ប្រធានផ្នែកប្រព័ន្ធផ្សព្វផ្សាយនិងទំនាក់ទំនងសារធារណៈ
    លេខទូរស័ព្ទ៖ +855 78 333 853
    អ៊ីម៉ែល៖ din.naikeang@cellcard.com.kh

    Share This Post:
    MPO4D jitutoto mpo4d Mpoplay