ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាណាព្យាបាល នាំគ្នាលាបរង្វង់ភ្នែកកូនចេញជាពណ៌ខ្មៅដូចផេនដា ដើម្បីបញ្ឈប់ពួកគេពីការលេងទូរស័ព្ទ ឬអាយផេតច្រើនពេក

    BY Khmernote Media July 17, 2019
    អាណាព្យាបាល នាំគ្នាលាបរង្វង់ភ្នែកកូនចេញជាពណ៌ខ្មៅដូចផេនដា ដើម្បីបញ្ឈប់ពួកគេពីការលេងទូរស័ព្ទ ឬអាយផេតច្រើនពេក

    ថៃ៖ ថ្មីៗនេះករណីគូរមុខកូនក្មេងដោយប្រើប្រាស់គ្រឿងសម្អាង ដើម្បីក្លែងបន្លំថាពួកគេភ្នែកខ្មៅ ព្រោះតែលេងទូរស័ព្ទច្រើនពេក ហាក់កំពុងពេញនិយម និងក្លាយជាប្រធានបទដ៏ក្តៅគគុកមួយក្នុងបណ្តាញសង្គមនៅឯប្រទេសថៃ។​ ក្រោយរឿងនេះត្រូវបានចែករំលែកពីគណនីមួយទៅគណនីមួយទៀត គេសង្កេតឃើញថាឪពុកម្តាយជាច្រើន ជាពិសេសអ្នកដែលរស់នៅក្នុងតំបន់អាស៊ី បានធ្វើការអនុវត្ត ហើយវាក៏ទទួលបានផលពិតមែន។

    ក្រោយពេលដែលធ្វើបែបនេះឪពុកម្តាយជាច្រើនបានថតរូបកូនៗរបស់គេបង្ហោះចូលក្នុងបណ្តាញសង្គមជាមួយសារបញ្ជាក់ថាការធ្វើបែបនេះគឺមានប្រសិទ្ធភាព ដោយក្មេងៗទាំងនោះក្រោកពីគេងមកឃើញមុខពួកគេមានរង្វង់ភ្នែកខ្មៅក៏យំ ហើយឪពុកម្តាយព្យាយាមប្រាប់មូលហេតុនៃផលប៉ះពាល់ការលេងទូរស័ព្ទទៅកូនៗរបស់ពួកគេ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay